ឡាន បុក​រះ​ម៉ូតូ​បី​គ្រឿង របួសធ្ងន់ ខ្មែរ​ប្រាំ​នាក់ ថៃ​មួយ​នាក់​

924
ចែករម្លែក

​ដោយ​: ប​.​ជ័យ​
​បន្ទាយមានជ័យ​: រថយន្ត​តូយ៉ូតា កាមរី មួយគ្រឿង បាន​បុក​រះ​ម៉ូតូ បី​គ្រឿង បង្ក​ឱ្យ​មនុស្ស របួសធ្ងន់ ប្រាំមួយ​នាក់ ក្នុងនោះ​ជនជាតិ​ថៃ​ម្នាក់ របួស​ដាច់​ជើង​ម្ខាង និង​ខ្មែរ​ចំនួន ៥​នាក់​។ ឧបទ្ទវហេតុ នៃ​គ្រោះថ្នាក់​ចរាចរ​នោះ បានកើត​ឡើង កាលពី​ម៉ោង ៨ យប់ ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ស្ថិតនៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹ​ថា : នៅ​មុនពេល​កើតហេតុ​នោះ មាន​រថយន្ត​ម៉ាក តូយ៉ូតា កាមរី សេរី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៧៩០១ បើក​ពី​លិច ទៅ​កើត ក្នុង​ល្បឿន​លឿន ហើយ​អ្នកបើកបរ​ស្រវឹង​។ លុះ​បើក​មកដល់ ចំណុចកើតហេតុ ឡាន​នោះ ក៏បាន​បុក​រះ​ម៉ូតូ បើក​ច្រាសទិស​គ្នា ដល់​ទៅ បី​គ្រឿង ។​

​លោក​បាន​បញ្ជាក់ថា ម៉ូតូ​រងគ្រោះ ទាំងបី​គ្រឿង​នោះ រួមមាន : ១- ម៉ាក​ហុងដា ឃ្លិ​ក ពណ៌​ស ខ្មៅ សេរី​ឆ្នាំ​២០១០ ស្លាក​លេខ បាត់ដំបង ១U-៥៤០៥ អ្នកបើក​ឈ្មោះ សេង វុទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សាស្តា ឃុំ​សាស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ ពីរ​នាក់​ទៀត ឈ្មោះ សា​រ៉ា​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្តោ​រ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួស​ធ្ងន់ និង​ឈ្មោះ សាវា​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ថៃ រងរបួស​ធ្ងន់ (​ដាច់​ជើង​)​។ ២- ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេរី​ឆ្នាំ ២០១០ ពណ៌​ទឹកប៊ិច ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១C-៨៥៤២ អ្នកបើក​មិន​ស្គាល់ឈ្មោះ បើក​ពី​កើ​តទៅ​លិច និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ ជឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទាំងពីរ​នាក់ រងរបួស​ធ្ងន់ និង​៣-​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ ស្លាក​លេខ បន្ទាយមានជ័យ ១G-១៨៩៥ បើក​ពី​កើ​តទៅ​លិច អ្នកបើក​ឈ្មោះ ស៊ុត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​អ្នករួមដំណើរ មួយនា​ក់ទៀត ឈ្មោះ ខឹ​ត នូ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​។ ទាំងពីរ​នាក់ រស់នៅ ភូមិ​បន្ទាយ​ទីមួយ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួស​ស្រាល​។​

​លោក​បាន​បន្តថា​: ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ នគរបាល និង​អ្នកភូមិ នៅក្បែរ​កន្លែងកើតហេតុ ជួយ​ដឹក​បញ្ជូនទៅ​ស​ង្ក្រោះ ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ។ រីឯ​អ្នកបើកបរ និង​ជា​ម្ចាស់​រថយន្ត ជា​ជនបង្ក បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត នៅ​កន្លែងកើតហេតុ​។ ចំពោះ​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​រក្សាទុក បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ម៉ាឡៃ ដើម្បី​រង់ចាំ​ចាត់ការ​បន្ត​៕V