ឡាបត្រីរ៉ស់​

240

+ គ្រឿងផ្សំ​៖
– ត្រី​រ៉ស់ ហាន់​ជា​ដុំៗ​ជ្រុង តូច​ល្មម ( សាច់​សុទ្ធ )
– ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុក​ចូលគ្នា​បន្តិច និង មួយចំណែក​ទៀត ហាន់​ស្ដើង​
– ស្លឹក​ក្រូចសើច ហាន់​ស្ដើងៗ​
– ជីប​ន្លា ហាន់​តូចៗ​ល្មម​
– ក្រូចឆ្មា​
– អង្ករលីង ( បុក​អោយ​ម៉ត់ )
– ទឹកត្រី ស្ករស ម្សៅ​ស៊ុប​

+ វិធី​ធ្វើ​៖
– យក​ត្រី​ដែល​ហាន់​រួច មក​ស្រុះ​ជាមួយ​ទឹក​ពុះ អោយ​ឆ្អិន និង​បាត់​ឆ្អាប រួច​ស្រង់​ចេញ ទុក​មួយអន្លើរ​
– យក​ចាន​ស្អាត​មួយ​មក​ដាក់​ទឹកក្រូច​ឆ្មា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ដែល​បាន​បុក​នោះ​កូរ​ចូលគ្នា អោយ​សព្វ រួច​ដាក់ ស្លឹក​ក្រូចសើច​ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ដែល​ហាន់​ស្ដើង​នោះ​ចូល និង ស្ករស ទឹកត្រី ម្សៅ​ស៊ុប កូរ​អោយ​សព្វ ភ្លក់​មើល​អោយ​ល្មម​តាម​ការចូល​ចិត្ត​
– បន្ទាប់មក​ដាក់​អង្ករលីង ហើយ​ដាក់​ត្រី​ចូល ( ដោយ​ប្រើ​ដៃ​ថ្នមៗ ដើម្បី​កុំអោយ​បែក​សាច់​ត្រី ) កូរ​អោយ​សព្វ​ចូលជាតិ បន្ទាប់មក​ដាក់​ជីប​ន្លា​ចូល រួច​ជាការ​ស្រេច ៕ ប្រភព​: khmercookingrecipes