ឡាប​ខ្យង​

978

+ គ្រឿងផ្សំ​
– ខ្យង ១​គីឡូ​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ឆា ៣០​ក្រាម​
– ទឹកខ្មេះ ៣០​មី​លី​លីត្រ​
– អង្ករលីង កិន​ម៉ត់ ១​ស្លាបព្រា​បាយ​
– ម្ទេស​ម៉ត់ កន្លះ​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​កន្លះ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ជី​អង្កាម​
– ខ្ទឹមក្រហម ហាន់​ស្តើងៗ​
– ស្លឹក​ខ្ទឹម ហាន់​ល្អិតៗ​

+ វិធី​ធ្វើ​
– លាង​ទឹក​ខ្យង​អោយ​ស្អាត រួច​ដាក់​ស្ងោ (​ដាក់​អំបិល​) អោយ​ឆ្អឹ​ន រួច​ឆ្កឹះ​យកតែ​សាច់ នឹង​លាង​ទឹក​ចេញ​អោយ​ស្អាត​។​
– យក​សាច់​ខ្យង​ច្របល់​ជាមួយ​ម្សៅ​ឆា និង​ទឹកខ្មេះ​អោយ​សព្វ រួច​លាង​ទឹក​អោយ​ស្អាត សឹម​យកទៅ​ស្ងោ​មួយ​ពុះ រួច​ស្រង់​ចេញ​។​
– យក​សាច់​ខ្យង​ដាក់​ក្នុង​ចាន​មួយ រួច​ដាក់​អង្ករលីង ម្ទេស​ម៉ត់ ទឹកក្រូច​ឆ្មារ ទឹកត្រី ជី​អង្កាម ខ្ទឹមក្រហម និង​ស្លឹក​ខ្ទឹម​ច្របល់​អោយ​សព្វ​ជាការ​ស្រេច​៕ ប្រភព​: housewifekh.com