ឡាប​ពោះជ្រូក​

2076
ចែករម្លែក
  • 7
    Shares

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– ថ្លើម​ជ្រូក ២​ខាំ​
– ពោះវៀន​ជ្រូក ៤​ខាំ​
– ម្ទេស​ហុយ ២​ស្លាបព្រា​បាយ​
– អង្ករលីង ២​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម​២​មើម​
– ជីរអង្កាម​
– ជីររណា
– ស្លឹក​ខ្ទឹម​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករស ១/២​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ​
– ទឹក​ស៊ុប ១/២​ចានចង្កឹះ​

+ វិធី​ធ្វើ​
– ពោះវៀន​ជ្រូក​កោស​លាង​ឲ្យ​ស្អាត រួច​ដាក់​ដាំទឹក​បង់អំបិល​ប​ន្តិ​ច​ស្ងោរ​ពោះវៀន​ជ្រូក​ឲ្យ​ឆ្អិន​
– ដាក់​ឆ្នាំង​ថ្មី​រួច​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល​កូរ​ឲ្យ​ស្ងួត​សឹម​ដាក់​ទឹក​ស៊ុប​ចូល ហើយ​ហាន់ ថ្លើម​ជ្រូក ដាក់ចូល​កូរ​វា​ឲ្យ​ជិត​ឆ្អិន សឹម​ហាន់​ពោះវៀន​ជ្រូក​ដែល​ស្ងោរ​រួច​នោះ​ដាក់ចូល​រម្ងាស់ ឲ្យ​ឆ្អិន បន្ទាប់មក​ដាក់​គ្រឿង​ទឹកត្រី ស្ករស អង្ករលីង ម្ទេស​ហ៊ុយ ច្របាច់​ក្រូចឆ្មារ​ដាក់ រួច​កូរ​វា​ឲ្យ​សព្វ ហាន់​ជីរ ស្លឹក​ខ្ទឹម និង​ខ្ទឹមក្រហម​ដាក់​ច្របល់​វា​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: chahna_mint​