ឡាវ​សម្ញែង​សព្វាវុធ​ទើប​ទទួលបាន​ពី​រុស្ស៊ី ក្នុងអំឡុង​ព្យុហ​យា​ត្រាយោធា​(វីដេអូ)

491
ចែករម្លែក
  • 26
    Shares

​ព្យុហយាត្រា​យោធា​ធំ​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ក្រុង​វៀងចន្ទន៍​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មករា​ដើម្បី​ប្រារព្វ​ខួប​ទី​៧០​នៃ​ការបង្កើត​កងទ័ព​ប្រជាជន​ឡាវ ដោយ​គ្រឿង​បរិក្ខារ​​យោធា​ទើប​ទទួលបាន​ពី​រុស្ស៊ី​ថ្មីៗ​ត្រូវបាន​នាំមក​បង្ហាញ​។​

​ក្នុងចំណោម​គ្រឿង​បរិក្ខារ​យោធា​ទាំងនោះ​រួមមាន រថក្រោះ​T-72​និង​រថពាសដែក​BRDM-2M​។​

​រុស្ស៊ី​ផ្តល់អោយ​ឡាវ​នូវ​សព្វាវុធ​និង​គ្រឿង​បរិក្ខារ​យោធា​ក្រោម​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ជំនួយ​បច្ចេកទេស​យោធា​កាលពី​ខែមករា​ឆ្នាំ​២០១៨ នៅពេល​រដ្ឋមន្ត្រី​ការពារជាតិ​​រុស្ស៊ី លោក​សឺ​ហ្គេ សយ​ហ្គូ បានធ្វើ​ដំណើរ​ទៅកាន់​ឡាវ​ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ឡាវ​។​ក្រៅពី​គ្រឿង​បរិក្ខារ​យោធា​កិច្ចព្រមព្រៀង​អនុញ្ញាតអោយ​បុគ្គលិក​យោធា​​ឡាវ​ទៅ​រៀន​នៅ​សាលា​យោធា​រុស្ស៊ី និង​រុស្ស៊ី​ផ្តល់​អ្នកឯកទេស ក្នុងនាម​ជាទី​ប្រឹក្សា​ដើម្បី​ជួយ​ស្ថាបនា​សមត្ថភាព​យោធា​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​និង​មូ​ស្គូ​មាន​តាំងពី​សម័យ​សូ​វៀត នៅពេល​ប្រទេស​ទាំងពីរ​បង្កើត​ចំណងទាក់ទង​ជិតស្និទ្ធ ជា​ផ្នែក​នៃ​ការ​ប្រ​​មុខ​សង្គ្រាមត្រជាក់​ទល់នឹង​អាមេរិក​និង​សម្ពន្ធមិត្ត​តំបន់​៕​ដោយ​៖​វាសនា​

#