ឡាស៊ែរ​បាញ់​ទម្លាក់​ដ្រូ​ន​របស់​ចិន អាច​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ ៣០០ ម៉ែត្រ​ក្នុងការ​សាកល្បង​

1227
ចែករម្លែក

ក្រុមហ៊ុន​ចិន Poly Technologies កាលពីពេល​ថ្មីៗ​នេះ​បានបង្ហាញ​ប្រព័ន្ធ​អាវុធ​ឡាស៊ែរ​ប្រឆាំង​ដ្រូ​ន​នៅក្នុង​ពិព័រណ៍​គ្រឿង​បរិក្ខារ​យោធា​មួយ​នៅ​កា​ហ្សា​ក់​ស្ថាន​ក្នុង​គោលបំណង​ដើម្បី​ចាប់យក​ចំណែក​ទីផ្សារ​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​ដ្រូ​ន​។​

​កាសែត Asia Times បាន​រាយការណ៍​កាលពី​ថ្ងៃទី ៣០ ឧសភា​ថា ប្រព័ន្ធ​ឡាស៊ែរ​ឈ្មោះ Silent Killer នេះ​អាច​បង្អាក់​ដ្រូ​ន​នៅ​ចម្ងាយ ៣០០ ម៉ែត្រ អំឡុង​ការបាញ់​សាកល្បង​មួយ​។ កាសែត​ចិន People’s Daily បាន​កត់សម្គាល់ថា ប្រព័ន្ធ​នេះ​បង្កើតឡើង​ដើម្បី​កម្ចាត់​ដ្រូ​ន​ហោះហើរ​ទាប​ក្នុង​ល្បឿន​យឺត និង​គោលដៅ​តូចៗ​ដទៃទៀត​។

Silent Killer ក៏​ពឹង​ផ្អែកលើ​សមត្ថភាព​អេ​ឡិច​ត្រូ​និ​ច​ដែរ​ដូចជា​ប្រព័ន្ធ​រំខាន​ការទាក់ទង ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​តាម​អេ​ឡិច​ត្រូ​និ​ច ដែល​អាចធ្វើឱ្យ​ប្រព័ន្ធ​ឡាស៊ែរ​មិន​ដំណើរការ​។​

​ខណៈ​គេ​មិនដឹង​ច្បាស់​ថា​តើ​ការបង្ហាញ​សមត្ថភាព​ឡាស៊ែរ​នេះ​គឺ​ចេញពី​យានយន្ត​ចល័ត​ឬ​ទីតាំង​នឹងថ្កល់​នោះ អ្នកតំណាង​របស់​ក្រុមហ៊ុន Poly Technologies បាន​និយាយថា Silent Killer អាច​នឹង​បំពាក់​នៅលើ​នាវា​សម្រាប់​សង្គ្រាម​ជើង​ទឹក​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​ឡាស៊ែរ Silent Killer