ឡិច​ស៊ិ​ស​បើក​បុក ប៉ូលិស​ម្នាក់ស្លាប់​ភ្លាមៗ នៅ​ស្រុក​ក្រឡាញ់

159
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​: ​មន្ត្រីនគរបាល​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ឡិច​ស៊ិ​ស​បុក​។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​យប់​ថ្ងៃទី​៩ ខែតុលា​ឆ្នាំ​២០១៩ លើផ្លូវ​ជាតិ​លេខ​៦​ចំណុច​ស្តិ​ត​នៅ​ភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

អធិការនគរបាល​ស្រុក​ក្រឡាញ់ លោក​វ​វរសេនីយ៍ឯក ជី បេង​ជន បាន​ឲ្យ​ដឹងថា ករណីនេះ បង្កដោយ​រថយន្ត​ម៉ាក លុច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​២AS៤៧៣១ បើកបរ​ដោយ​ឈ្មោះ​មិន​ស្គាល់ អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​១S១២១៥ បើកបរ​ដោយ​ឈ្មោះ មិត្ត សាំ ភេទ​ប្រុស ជា​មន្ត្រីប៉ូលិស​ស្រុក​អង្គរជុំ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

​លោក​បន្តថា គ្រោះថ្នាក់​ចរាច​ណ៍​នេះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​1​នាក់ ឈ្មោះ មិត្ត សាំ ជា​មន្ត្រីប៉ូលិស​ខូចខាត​ម៉ូតូ​ធ្ងន់​ចំនួន​១​គ្រឿង​និង​រថយន្ត​ធ្ងន់​១​គ្រឿង​។​
​មូលហេតុ​គ្រោះថ្នាក់​បណ្តាលមកពី អ្នកបើកបរ​ម៉ូតូ បើក​មិន​ប្រកាន់​ស្តាំ​។ ចំណែក​អ្នកបើកបរ​រថយន្ត បើកបរ​មាន​ល្បឿន​លឿន​។ ក្រោយ​កើតហេតុ​រួច​ម្ចាស់​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​៕​/Ha