ឡិច​ស៊ី​ស​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​, រថយន្ដ​ខូចខាត​យ៉ាងដំណំ​

619

(​ភ្នំពេញ​) ៖ បុរស​ម្នាក់​បើករថយន្ត ១​គ្រឿង រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 1003 ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​ក៏​រេ​ចង្កូត​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕L ដោយ​៖ លីន​ណា​