ឡិច​ស៊ី​ស​៥៧០​ សាក​កម្លាំង​ពន្លះ​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូ​​វ បាក់​១​កង់ នៅ​ខណ្ឌ​ឫស្សី​កែវ​កណ្តាលរាត្រី​

325
ចែករម្លែក

ដោយៈសាវ​រក្ស​/​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើករថយន្ត​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​១​កង់​ តែ​សំណាងល្អ​មិនមាន​អ្នកណា​រងរបួស​នោះទេ​។​ ​ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​:៤០​នាទី យប់​ថ្ងៃទី​៧ ខែ​កក្ក​ដា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ចំណុច​មុខ​សាលារៀនបឋមសិក្សា​ចំរើន​រដ្ឋ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់ផ្លាក​លេខ ភ្នំពេញ​2J .9688 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូ​​ង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន។ ខណៈ​មកដល់​ចំណុច​កើតហេតុខាងលើ​ក៏បាន​ងោក​មួយភាំង​រេច​ង្កូ​ត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្ដាល​ឲ្យ​បាក់​១​កង់​ រថយន្ត​ព្យាយាម​បើក​រត់​ទាំង​កង់​បែក​រហូតដល់​ចំណុច​ច្រកចូល​ផ្សារ​ព្រែក​ព្នៅ​ទើប​ទៅមុខ​លែងរួច​។​

​ក្រោយ​កើតហេតុ​​​ ឍសមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ទាក់ទង​ជំនាញ​វាស់វែង​ស្ទូ​​ច​រថយន្ត​បង្កទៅ​ការិយាល័យ​ចរាចរ​ណ៍​ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕B/Ha