ឡុង​ថាវ​រី មាន​ប្រជាប្រិយភាព​ជាង​មុន បាន​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង​ឡើង​

570
ចែករម្លែក

ភ្នំពេញៈ តារា​សម្តែង​វ័យក្មេង កញ្ញា ម៉ា​រី បានធ្វើឱ្យ​អ្នកគាំទ្រ និង​ទស្សនិកជន ភ្ញាក់ផ្អើលទៀតហើយ ចំពោះ​រូប​សម្រស់​ប្លែក ស្គម​ជាង​មុន នៅពេលបញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំងជាង​មុន​នោះ​។​
​ ​
​កញ្ញា ឡុង ថាវ​រី ហៅ ម៉ា​រី ដែលជា​តារា​សម្តែង មាន​ទម្រង់​មុខ​ស្រដៀង​កូនកាត់ បានធ្វើឱ្យ​មហាជន និង​ជាពិសេសអ្នកលេង​ហ្វេ​ស​ប៊ុ​ក ភ្ញាក់ផ្អើលជាខ្លាំង​ចំពោះ​សកម្មភាព​ថ្មីរបស់​នាង ក្នុង​ដំណើរ​កម្សាន្តទៅកាន់​ឆ្នេរសមុទ្រខេត្ត​ព្រះសីហនុ លើក​នេះ​បាន បញ្ចេញ​ភាព​សិច​ស៊ីកាន់តែខ្លាំង​ឡើង​។

កញ្ញា ម៉ា​រី ដែល​ត្រូវ​បានដឹងថា មាន​រូបរាង និង​ទម្រង់​មុខមាត់ ស្គម​ជាង​មុន ធ្វើឱ្យ​កាន់តែស្រស់ស្អាត មិន​ចាញ់​តារា​បរទេស បញ្ចេញ​ភាព​សិច​ស៊ី លើ​បណ្តាញ​សង្គមរបស់​នាង​។ កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ពេល​ដើរលេង នៅ​ឆ្នេរសមុទ្រ ធ្វើឱ្យ​ប្រុសៗជាច្រើននាំគ្នា​ទស្សនា និង​សរសើរ​រូប​សម្រស់​របស់​នាង ពិតជា​ស្រស់ស្អាត និង​គួរឱ្យស្រឡាញ់​។

អ្វីដែល​ពិសេស​លើក​នេះ តារា​ស្រី​វ័យក្មេង​រូបនេះ ពាក់​ឈុត​ហែល​ទឹក​បញ្ចេញ សាច់​ដើមទ្រូង អមដោយ​ភាព​សិច​ស៊ី បញ្ចេញ​សាច់​វៀល​ខ្នង​សខ្ចី​យ៉ាង​រលោង​បង្ក ទស្សនិកជន ភ្ញាក់ផ្អើល និង​ពេញចិត្ត​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក ជាពិសេស​ប្រុសៗ​នោះ បញ្ចេញមតិ​ចូលចិត្ត និង​ប្រើពាក្យ​ថា លង់​ស្នេហ៍​ស្រី ហើយ​ពេល​ឃើញ​នាង​មាន​រូបរាងស្អាត អ្វី​ម្ល៉េះ​? ។​

សូម​រំលឹកថា កញ្ញា ម៉ា​រី ជា​តារា​សម្តែង ដែល​បាន​ប្រឡូក ក្នុង​វិស័យ​សម្តែង​ជាច្រើន​រឿង មកហើយ ខណៈនោះ នាង​ត្រូវបាន​មហាជន ស្គាល់​ក្នុង​រឿង របស់​ផលិតកម្ម​អិ​ល​ឌី​។ តារា​ស្រី​រូបនេះ ក៍​ទទួលបាន​ប្រជា​ប្រិ​ភាព និង​ទីផ្សារ​កាន់​ខ្លាំង ក្នុង​រឿង​ភាគ​របស់ ស្ថានីយទូរទស្សន៍ ជាច្រើន​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តារា​សម្តែង​នេះ ជា​កូនស្រី អ្នកជំនួញ និង​មាន​មុខរបរ​ផ្ទាល់ បើកហាង​លក់​គ្រឿង​សង្ហា​រឹម ពី​ឈើ​ប្រណីតៗ ហើយ​កាលពី​ថ្មីៗ​នេះ នាង​ទើប​ឡើងផ្ទះ​វីឡា ក្នុង​បុរី អ័​រ​គី​ដេ ដែលមាន​តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ​អាម៉េរិក ឯណោះ​។

​ល្បី​នៅលើ​វិស័យ​សម្តែង​នោះ កញ្ញា ម៉ា​រី ជា​តារា​បង្ហាញ​ម៉ូត ដែល​លេចធ្លោ​មាន​ទីផ្សារ ការងារ​ជាច្រើន ពេញចិត្ត​នឹង​នាង ខណៈ​ទាំង​រូបរាង និង​សម្រស់​របស់​នាង​ត្រូវបាន អ្នកដឹកនាំ​កម្ម​វី​ធី សរសើរ​ពេញចិត្ត យក​ថត និង​ដើរ​បង្ហាញ​ម៉ូត​៕ ដោយៈ បូ​រិ​ន​/Ha