ឡូយ​មែន​! នាយ​ច​យ​នឹង​គូស្នេហ៍ នឹង​ចូល​រោងការ​នៅ​ចុងខែ​កុម្ភៈ​នេះហើយ​

476

(​ភ្នំពេញ​) ៖ ក្រោយពី​បង្ហាញ​ភាព​ផ្អែ​ល​ល្ហែម​ជា​បន្ដបន្ទាប់​ជាមួយ​គូស្នេហ៍ ជា​នារី​វ័យក្មេង​ស្រស់​សោភា​នោះ ពេលនេះ​នាយ​ច​យ​បាន​បញ្ចេញ​​ថ្ងៃ​ចូល​រោងការ​ហើយ គឺ​នៅ​ចុងខែ​កុម្ភៈ​នេះ​តែម្តង​។ ការចូល​រោងការ​នេះ​កើតឡើង ក្រោយ​គូស្នេហ៍​នេះ​បាន​ជម្នះ​អ្នក​រិះគន់​ចំអក​ខ្លះ ដូច​​ជា​ថា អនាគត​ភរិយា​នាយ​ច​យ សំឡឹង​មើលឃើញ​ទ្រព្យ​ច្រើនជាង​នោះ​ជាដើម​។​

​តារា​កំប្លែង លោក ភិ​ច សែ ហៅ​នាយ​ច​យ ដែលមាន​វ័យ​២៤​ឆ្នាំ​បានធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​និង​លួច​ច្រណែន​ក្រោយពី​នាយ​បង្ហាញ​ភាព​​ផ្អែមល្ហែម​ខ្លាំង នៅ​ថ្ងៃ​ខួបកំណើត​សង្សារ​ឈ្មោះ​ក្វាន់​ឌី ទើប​មាន​វ័យ ១៨​ឆ្នាំ ជា​សិស្ស​ដែល​រៀន​នៅ​វិទ្យាល័យ​មួយ នៅ​ខេត្តពោធិសាត់ ។ ភាព​ផ្អែមល្ហែម​នេះ​បានធ្វើ​ឲ្យ​បុរសៗ​ជាច្រើន​ភ្ញាក់ និង​ស្ងប់​ស្ងែ​ង​នឹង​ស្នេហា​នេះ​។ នាយ​ច​យ និង អនាគត​ភរិយា​វ័យក្មេង ក្វាន់​ឌី​អ្នក​ទាំងពីរ​​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ខាងមុខនេះ​។

​តារា​កំប្លែង នាយ​ច​យ និង គូស្នេហ៍​បានបង្ហាញ​ពី​សំបុត្រ​អញ្ជើញ សម្រាប់​ចែកជូន​ភ្ញៀវកិត្តិយស​ជាច្រើន ដើម្បី​ចូលរួម​ក្នុង​ពិធី​រៀប អាពាហ៍ពិពាហ៍​របស់​ពួកគេ​នោះ​ផងដែរ​។ កន្លងមក​ទោះបីជា​មានការ លើកឡើងថា គូ​ដណ្ដឹង​នាយ ច​យ ស្រឡាញ់​នាយ​ដោយសារតែ​លុយ ប៉ុន្ដែ​គូស្នេហ៍​ខុស​ពណ៌​មួយគូ​នេះ បាន​ជម្នះ​បន្ត​ស្រឡាញ់គ្នា​ទៅវិញទៅមក​ដោយ​មិន​ខ្វល់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ រហូតមកដល់​ថ្ងៃនេះ ។ យ៉ាងណាមិញ​ទន្ទឹមនឹងនោះ ក៏មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​ចូលរួម​អបអរសាទរ​អ្នក​ទាំងពីរ​ឱ្យ​ស្រឡាញ់គ្នា​រហូត និង​ទទួល​​បាន​សុភមង្គល​ផងដែរ ។​

​នាយ​ច​យ​បានបញ្ជាក់​កន្លងទៅ​ថា ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ កើតមានឡើង​ដោយ​ខ្លួនឯង ដោយ​មិនមាន​អ្នក​ណែនាំ ឬ​បង្ខិតបង្ខំ​នោះទេ​ហើយ​ក្រោយ ការមើល​ចិត្តថ្លើម​គ្នា​គឺ​កាន់តែ​ស្រលាញ់គ្នា ៕​ដោយ​៖​វិបុល​/sn​

មង្គលការ​របស់​នាយ​ច​យ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ​នៅ​វិមាន​ពិភព​ថ្មី សែន​សុខ រាជធានី​ភ្នំពេញ