ឡូយ​មែន​! ស្ត្រី​ម្នាក់​ប្រែ​ឆ្កែ​របស់ខ្លួន​ទៅជា​តួអង្គ​តុក្កតា Woody

1252
ចែករម្លែក

​ម្ចាស់​ឆ្កែ ម្នាក់​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​គួរឱ្យ​សរសើរ បានឈ្នះ​ការប្រកួត​ផ្នែក​ថែ​រោមសត្វ បន្ទាប់ពី​គាត់​បាន​ចំណាយពេល​មួយឆ្នាំ​ប្រែកាយ​ឆ្កែ​របស់គាត់​ទៅជា​តួអង្គ Woody នៅក្នុង​ខ្សែ ភាពយន្ត​គំនូរជីវចល​រឿង Toy Story​។

​អ្នកស្រី ហូ​លី ប្រ៊ី​ត​ឌិន (Holly Bridden) អាយុ ៣៣ ឆ្នាំ​ដែលមាន​គ្រួសារ និង​កូន ៣ នាក់ តែងតែ​ចំណាយពេល​ជាប្រចាំ​ថែ​រោម​ឆ្កែ​សព្វ​ចិត្ត​របស់ខ្លួន​ឈ្មោះ អាន​ណា (Anna) អាយុ ៣ ឆ្នាំ ហើយ​គាត់​បាន​កាត់​ធ្វើ​ម៉ូត និង​ជ្រលក់​រោម​របស់​វា​បាន​យ៉ាង​ស្អាត​គួរឱ្យភ្ញាក់ផ្អើល​។

​ពេលនេះ រូបរាង​ថ្មី​របស់​វា​គឺ​ពិតជា​ដូច​តួអង្គ Woody មែនទែន ដោយ​ស្លៀកខោ​ខូវប៊យ​ខៀវ ពាក់អាវ​យឺត​ស និង​ពាក់មួក​ខូវប៊យ​។

​ស្ត្រី​មកពី​ទីក្រុង​សល​ហ្វូ​ដ (Salford) ប្រទេស​អង់គ្លេស រូបនេះ​និយាយថា គំនិត​នេះ​ផុសចេញ ពី​ការចូល​ចិត្ត​របស់​កូន​គាត់​ចំពោះ​តួអង្គ Woody ហើយ​គាត់​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​ឈ្នះ រង្វាន់​លេខ​១៕ ប្រែ​សម្រួល​: ខុម