ឡូយ​មែន កូនប្រុស ឆ័យលី ដា​ឡែ​ន បាន​កាដូ​ម្សៅ​ទឹកដោះគោ​មួយឆ្នាំ​ពេញ​តែម្តង

331

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តារាចម្រៀង ឆ័យលី ដា​ឡែ​ន ក្រោយ​សំងំ​ពពោះ​មិនអោយ​ទស្សនិកជន​បាន​ដឹងឮ រហូត​នាង​សម្រាល​បានកូន​ប្រុស​មួយ​យ៉ាង​ស្រស់​សង្ហារ និង​ត្រូវបាន​ទម្លាយ​ចេញពី​ប្រភព​ស្និទ្ធ​នឹង​នាង ក្រោម​ហេតុផល នាង​ទទួល​ថត​រឿង​ច្រើន​រហូត​មិនអាច​ផ្អាក​ដំណើរ​ការថត​បាន​ដូច្នេះ​ទើប​នាង​លាក់​រឿងនេះ​រហូតដល់​ថ្ងៃ​សម្រាល​។

​បើ​គិត​មកដល់ពេលនេះ កូនប្រុស​របស់​នាង​បាន​ចម្រើន​វ័យ​ជិត​មួយឆ្នាំ​ហើយ អីចឹង​ការរីកលូតលាស់​ធំធាត់​គឺ​ចាំបាច់​ណាស់​ការ​ត្រូវការ​អារ​ហា​រូប​ត្ថ​ម្ភ និង​ទឹកដោះគោ​ដែលមាន​គុណប្រយោជន៍​ស​ម្រា​ប់​សុខភាព និង​ការលូតលាស់​បាន​ត្រឹមត្រូវ​របស់​កុមារ​។

​ទន្ទឹម​និង​ការ​បីបាច់​ថែរក្សា​បានល្អ កូនប្រុស​ដំបូង​របស់ តារាចម្រៀង ឆ័យលី ដា​ឡែ​ន ត្រូវបាន​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត ឧបត្ថម្ភ​ម្សៅ​ទឹកដោះគោ inMilk រយៈពេល​ពេញ​មួយឆ្នាំ​តែម្តង​។ ការផ្តល់ជូន​នេះ​ត្រូវគេ​ដឹងថា អ្នកនាង ឆ័យលី ដា​ឡែ​ន បាន​យល់ព្រម​ដោយសារតែ ក្រុមហ៊ុន​ទឹកដោះ​គោមួយ​នេះ មាន​ស្តង់ដា​អន្តរជាតិ ព្រោះតែ​ជា​ផលិតផល​ដែល​នាំចូល​មកពី​ប្រទេស​សិង្ហ​បុរី​។

​បើ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ ឆ័យលី ដា​ឡែ​ន បាន​រៀបរាប់ថា «​នាង​ខ្ញុំ ឆ​យ័​លី ដា​ឡែ​ន ថ្ងៃនេះ​មាន​កិត្តិយស​ដែល​បានទទួល​ការផ្តល់ជូន​ពី​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ inMilk. សំរាប់​ការប្រើប្រាស់​រយៈ​ពេល​មួយឆ្នាំ​សំរាប់​កូនប្រុស​នាង​ខ្ញុំ​ឈ្មោះ ដា​រ៉ា ឆ័យ​យ៉ា​នុត នាង​ខ្ញុំ​សូម​ធ្វើការ​ណែនាំ​អោយ​ប្រជាជន​ទាំងអស់​បាន​ស្គាល់​និង​ជ្រើស​យក​ម្សៅ​ទឹកដោះ inMilk សំរាប់​កូនៗ​លោកអ្នក ព្រោះថា​ម្សៅ​ទឹកដោះគោ inMilk ជា​ផលិត​ដែលមាន​គុណភាព​ខ្ពស់​របស់​ប្រទេស​សិង្ហ​បុរី​។ ជាក់ស្តែង​កូន​នាង​ខ្ញុំ​ផ្ទាល់​ក៏បាន​ប្រើប្រាស់​ម្សៅ​ទឹកដោះ inMilk ដែរ​៕» ល​