ឡូយ​ម៉េ​ស​! ត្រីមាស​តូច​មួយ​ទទួលបាន​ការវះកាត់

478
ចែករម្លែក

​វា​ពិតជា​រឿង​ចម្លែក​គួរឱ្យភ្ញាក់ផ្អើល ដែល​ត្រីមាស​តូច​មួយ​ត្រូវបាន​គ្រូពេទ្យ​ធ្វើការ​វះកាត់ និង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ខណៈ​មនុស្ស​ជាច្រើន​ក្រីក្រ​គ្មាន​លុយ​ចូល មន្ទីរពេទ្យ​ពេល​ធ្លាក់ខ្លួន​ឈឺ​។​

​នេះ​ជា​ទិដ្ឋភាព​ដែល​ត្រីមាស​ឈ្មោះ អា​ណូ​ល (Arnold) ទទួល​ការវះកាត់​ជា​ដុំ​សាច់ ដែល​ដុះ​លើ​កំផ្លៀង​របស់​វា​។​
​ ​
ត្រី​ឈ្មោល​នេះ​ត្រូវបាន​បញ្ជូនទៅ​វះកាត់​នៅ Murrumba Downs Vet ស្ថិតនៅ​ភាគ​ខាង ជើង​ក្រុង​ប្រ៊ី​ស​បេន (Brisbane) ប្រទេស​អូស្ត្រាលី បន្ទាប់ពី​គេ​សង្កេតឃើញ​សាច់​ដុះ យ៉ាង​ធំ​លើ​កំផ្លៀង​ខាងស្ដាំ​របស់​វា​។
​ ​
ត្រីមាស​ទម្ងន់ ២០ ក្រាម​ដែល​គេ​ចិញ្ចឹម​ក្នុង​ស្រះ​នេះ​ជា​អ្នកជំងឺ​តូច​បំផុត​ដែល​មិន​ធ្លាប់ មក​ទទួល​ការព្យាបាល​នៅទីនេះ​។​

​ព​សុ​ពេទ្យ លៀម ហ្វ្លា​ណា​ហ្គែ​ន (Liam Flanagan) បាន​ចាក់​ថ្នាំ​សណ្ដំ​ឱ្យ​វា​ដេក​ក្នុង​ធុង ទឹកតូច​មួយ ដើម្បីឱ្យ​ពេទ្យ​អាច​វះកាត់​បាន​។ បសុពេទ្យ​រូបនេះ​បាន​សរសេរ​បង្ហោះ​លើ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ជាធម្មតា​ពួកគាត់​ធ្លាប់តែ​វះកាត់​ឆ្កែ​ឆ្មា​ប៉ុណ្ណោះ​តែ​លើក​នេះ មានឱកាស​បាន​ព្យាបាល​ត្រី​តូច​នឹកស្មាន​មិន​ដល់​។ ទោះជា​យ៉ាងណា លោក​បាន បញ្ជាក់ថា ការវះកាត់​ដុំ​សាច់​ចេញពី​ត្រី​នេះ​មិន​ងាយស្រួល​ដូច​ការគិត​ឡើយ​។​

​ជា​លទ្ធផល ការវះកាត់​ទទួលបាន​ជោគជ័យ ហើយ​ពេលនេះ​វា​ធូរស្រាល​ច្រើន​ហើយ ក្រោយពី​ស្ថិតក្រោម​ការមើល​ថែ និង​ពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ បសុពេទ្យ​រយៈពេល ៥​ថ្ងៃ​៕ ប្រែ​សម្រួលៈ ខុម