ឡូរ៉ាម៉ម ចេញច្រៀងនៅកូរ៉េ ត្រៀមបំបែកកំណត់ត្រាពិភពលោក រាំវង់ធំជាងគេ

856
ចែករម្លែក
  • 512
    Shares

ដោយ-បញ្ញាសាស្រ្ត-ភ្នំពេញ: តារាចម្រៀងជនជាតិខ្មែរសញ្ជាតិអាម៉េរិក កញ្ញា ឡូរ៉ាម៉ម នឹងឈានជើងចូលទៅសម្តែងនៅលើទឹកដីប្រទេសកូរ៉េលើកទីមួយ តបតាមការអញ្ជើញ និងការរៀបចំឡើងដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យ គន្ធបុប្ផា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដែលនាំយក ចង្វាក់បែបប្រពៃណី ចង្វាក់រាំវង់ មានវង់ធំជាងគេ លើពិភពលោក និងបំបែក កំណត់ត្រាពិភពលោក។

ក្នុងដំណើរចេញទៅច្រៀងនៅប្រទេសកូរ៉េ របស់តារាចម្រៀង ឡូរ៉ាម៉ម ក៏នឹងមាន ការចូលរួមពីតារាចម្រៀងល្បីៗប្រមាណជាង១០ដួងបន្ថែមទៀត ដូចជាលោក ខេម លោក វុទ្ធា កញ្ញា បាន ម៉ុន្នីល័ក្ខ លោក ចាន់ សម័យ កញ្ញ៉ា យូរី លោក Bmo លោកTampo ពិធីករ​កំពូលកូរ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់ និងដឹក​នាំ​លើការ​ប្រគំ​តន្ត្រី​នេះ។

វង់តន្រ្តីដ៏ធំនោះនឹងរៀបចំឡើងនៅទីក្រុង ក្រុងប៊ូសាន សួនឧទ្យាន សាមណាក់ ក្បែរ​ស្ថានីយ​រថភ្លើង​សាសាង ឬ​តាម​អាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង ៤ល្ងាចដល់ម៉ោង១០យប់ នៅថ្ងៃទី២០ មេសា ២០១៩។

សូម​បញ្ជាក់​​ផង​ដែរ​ថា ​ការ​ប្រគំ​តន្ត្រីសង្ក្រាន្ដសប្បុរសធម៌ដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាប្រចាំឆ្នាំ មាន​អ្នក​ចូល​រួម​រាំ​ចង្វាក់រាំវង់ មានវង់ធំជាងគេ លើពិភពលោក មិន​មានការ​លក់​សំបុត្រ​ឡើយ គឺ​បង​ប្អូន​ពលករ​ខ្មែរ​អាច​ចូល​​រួម​ទស្សនា​ដោយ​សេរី។

តាម​ការ​រំពឹង​ទុក ​ព្រឹត្តិការណ៍​ខាង​លើនឹង​មាន​បងប្អូន​ខ្មែរ​ទៅ​ចូល​រួម​ទស្សនា​ច្រើន​ម៉ឺន​នាក់ ហើយ​អាច​ស្វែង​រក​មូលនិធិ​បាន​ច្រើន ដើម្បី​​​យក​មក​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ខ្វះ​ខាត។ ក្រៅ​ពី​នោះ​សកម្មភាព​​​​​​នៃ​ការ​រាំ​លេងរបស់​បង​ប្អូន នឹងបន្សល់​នៅវីដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយរបស់​ខ្មែរ​​លើទឹក​ដីកូរ៉េ ដែល​មិន​​ធ្លាប់​មាន​ថែម​ទៀត​ផង៕Nh/Ha