ឡូ​រ៉ង់ ប្ល៊​ង់ ក្លាយជា​បេក្ខភាព​ចម្បង​សម្រាប់​ការងារ​នៅ​ក្លិប​ឆេ​ល​ស៊ី​

769
ចែករម្លែក

​អនាគត​របស់​ក្លិប​ឆេ​ល​ស៊ី​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​មានការ បង្ហាញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​បន្តបន្ទាប់ ចំណែក​លោក រ៉ូ​ឡង់ ប្ល៊​ង់ (Laurent Blanc) បាន​ក្លាយជា បេក្ខភាព​ប្រាកដប្រជា​ស​ម្រា​ប់​តំណែង​អ្នកចាត់ការ​របស់​ក្លិប​នេះ​។​
​ ​
​មិន​ដល់​ពីរ​សប្តាហ៍​ផង បន្ទាប់​ពីលើ​កពាន FA Cup និង​ជា​ពាន​លើក​ទី​១៥​ក្រោម​ការគ្រប់គ្រង របស់លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich)​។ ក្លឹប Chelsea បាន​ផ្អាក​ការងារ លើ​គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ថ្មី​តម្លៃ​១​ពាន់​លាន​ផោន ហើយ​ទំនងជា​ពន្យារពេល តែងតាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ សៀ​រី (Maurizio Sarri) ជា​អ្នកចាត់ការ​ថ្មី​។​
​ ​
​លោក ប្ល៊​ង់ ដែល​អត់​ការងារ​ធ្វើ​ចាប់តាំងពី​ចាក​ចេញពី​ក្លិប Paris Saint Germain កាលពី​ពីរ​ឆ្នាំមុន នៅពេលនេះ​គឺជា​បេក្ខភាព​ចម្បង​សម្រាប់​តួនាទី​នេះ​។​
​ ​
​ប្រាកដ​ណាស់ ប្ល៊​ង់ នៅ​ទំនេរ ប្រសិនបើ​លោក កុន​តេ ចាកចេញ​នៅពេលនេះ ប៉ុន្តែ​គេ​ជឿថា លោក អាវ​រ៉ា​ម ហ្គ្រែ​ន (Avram Grant) នៅតែ​ជា​សមាជិក​សំខាន់​នៃ​ក្រុមប្រឹក្សា​ដាច់ដោយឡែក របស់លោក អា​ប្រា​ម៉ូ​វី​ច​។​
​ ​
​ប្រសិនបើ​ការស្វែងរក​គ្រូបង្វឹក​ថ្មី​នៅតែមាន​បញ្ហា នោះ​ម្ចាស់​ក្លឹប​ឆេ​ល​ស៊ី​ដឹងថា លោក​អាច​ងាក ទៅរក​គ្រូបង្វឹក​សញ្ជាតិ​អ៊ីស្រាអែល​រូបនេះ ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ឆេ​ល​ស៊ី​ឡើងទៅ​វគ្គ​ផ្តាច់ ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​កាលពី​ឆ្នាំ​២០០៨ បន្ទាប់ពី​ការចាកចេញ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​ ​
​មហាសេដ្ឋី​រុស្ស៊ី​រូបនេះ​ស្ទើរតែ​ដោះដូរ​គ្រូបង្វឹក​លើក​ទី​១៤​ទៅហើយ​ក្នុង​រយៈពេល​១៥​ឆ្នាំ ប្រសិនបើ យើង​បូក​រួមទាំង​គ្រូបង្វឹក​បណ្តោះអាសន្ន​។ នៅពេលនេះ ឆេ​ល​ស៊ី​អន្ទះសា​ចង់​តែងតាំង​គ្រូ បង្វឹក​ថ្មី​ឲ្យ​បាន​ឆាប់ នៅពេល​ក្លឹប​ជាច្រើន​កំពុង​មមាញឹក​ក្នុង​ផែនការ​ផ្ទេរ​កីឡាករ​។​
​ ​
​គេ​រំពឹងថា ឆេ​ល​ស៊ី​នឹង​បង្កើនល្បឿន​ការងារ​របស់ខ្លួន នៅពេល​នាយក​ក្លឹប ម៉ា​រី​ណា ក្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) វិលត្រឡប់​ពី​ការសម្រាកលំហែ​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​លោក សៀ​រី លែង​ក្លាយជា​ជម្រើស​ដំបូង ដើម្បី​ស្នង​លោក កុន​តេ ទៀតហើយ​ចំពេល​មានការ​បារម្ភ​អំពី អតីតកាល​របស់លោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក រ៉ូ​ឡង់ ប្ល៊​ង់ (Laurent Blanc)