ឡូ​, ឡើយ​, ឡាំប៉ា​, ឡុងចុង​, ឡេមឡឺម​, លែបខាយ​, លេស​, លែះ​, លាក់​, លៀន​, លាន​, លហុ​

1905
ចែករម្លែក

​ឡូ ( កិ​. វិ​. ) អំពី​សូរ​ស្រែក ខ្លាំង​ឮ​គ្រលួច​ឬ​សូរ​និយាយ​ខ្លាំង​ពេញ សំឡេង​៖ ស្រែក​ឡូ​, និយាយ​ឡូៗ​។ បារ​. ( ន​. ) (​ឡូត៍ ឡៀត​) ចំណែក​ផ្សេងៗ​ក្នុងការ​បែងចែក ឬ ចំនួន​ផ្សេងៗ​ដែល​បែង​ចេញ​ជា​ភាគ​៖ ដី​មួយ​ឡូ​, បែង​ចែកជា​ឡូត៍​។​

​ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ​ចំពោះ តែ​ចំនួន​របស់​៦​គូ ឬ​ចំនួន​១២ (​ដូច យ៉ាង​ចាន​និង​ដប​ជាដើម​) ៖ ចាន​មួយ​ឡូ (​ចាន​១២), ថ្នាំ​ដប​ពីរ​ឡូ (​ថ្នាំ​ទឹក​២៤ ដប​)​។ ឡូត៍​
​ ​
​យ​. ( ន​. ) (​ហ្លូ៎ ឡៀ “​រន្ធ ប្រហោង​”) ឈ្មោះ​ល្បែងស៊ីសង​មួយ​ប្រភេទ​លេង​ដោយ​បោះ​កាស ឬ​លុយ ឱ្យចូល​ក្នុង​រន្ធ​ដី​តូច​… ជា​ល្បែង​ក្មេង​៖ ពួកក្មេង​លេង​ឡូ (​សព្វថ្ងៃ​រាជរដ្ឋាភិបាល​ហាម មិនឱ្យ​លេង ព្រោះ​ជា​ល្បែង ស៊ីសង​នាំឱ្យ​ហិនហោច​ប្រយោជន៍ គ្រប់យ៉ាង​) ។ ឡូ៎​
​ ​
​ឡើយ ( និ​. ) ជាដាច់ខាត​។ ពាក្យ​សម្រាប់​ប្រើ​រៀង​ខាងចុង​ពាក្យ បដិសេធ​កុំ​, គ្មាន​, ពុំ​, មិន​, អង្គឺ​, ឥត​, ឥតអង្គឺមាន​,… ដូចជា​៖ កុំ​ឡើយ​, កុំឱ្យ ឡើយ​, គ្មានអ្វី​សោះឡើយ​, ពុំបាន​ឡើយ​, មិនដែល​ឃើញ​ឡើយ​, អង្គឺ​ខ្ញុំ​ឡើយ (​ព​. បុ​.)៖ ឥតមាន​អ្នកណាម្នាក់​ទៅ​ឡើយ​, ឥតអង្គឺមាន ឡើយ​។ ព​. កា​. ឡើយណា ទេ​ណា​, សោះ​ណា​។ ឡើយនៃ​ទេ​នៃ​។ ឡើយហោង​សោះ ហោង​៘ (​ព​. កា​.)៖ រី​ពាក្យកាព្យ​ថា ឡើយនៃ​, ឡើយណា និង​ពាក្យ​ឡើយហោង កវី​ប្រើ​ផ្សំ​កុំឱ្យ ចួន​ឆ្គង​បើ​ឱ្យ​ហ្មត់ហ្មង​គួរ​កុំ​សូវ​ប្រើ​។​
​ ​
​ឡុងចុង ចិ​.( គុ​. ឬ​កិ​. វិ​. ) ទាំងអស់​ដែល​ខាតបង់ ឬ​ខូចខាត​ទាំងអស់​៖ ខាត​ឡុងចុង​, មិនកើត​ការ​ទេ​ឡុង ចុង​អស់​ទៅហើយ ! (​ព​. កា​.)៖ ខាតបង់ ឡុងចុង​បាត់​ដើម​ទាំងស្រុង​លង់ ព្រោះ យល់​ឃ្វាង​តទៅ​ខាងមុខ​ត្រូវ​គិត​ត្រូវ រាង​កុំ​គិត​ឱ្យ​ឃ្វាង​ដូច​កាល​មុន​ទៀត​។​
​ ​
​ឡាំប៉ា យ​. ( កិ​. ) (​ឡាំប៉ា Lâm- pa) ទម្លាប់​ក្រាញ​តឹង​ទារ​ពុំលែង ឬ​រំអុក​, ទទូច​, ផ្តែកវេរ​ក្រាញ​មិន​ទៅណា​៖ ឡាំប៉ា​យក​ទាល់តែ​បាន​។ យំឡាំប៉ា​យំ ទទូច​មិន​លែង​, យំ​ក្រាញ​នៅ​មិន​ទៅ ណា​, យំ​បោក​ខ្លួន​ទធាក់​ទម្លាក់ក្រាញ​។ យ​. ខ្លះ​ថា​ឡាំ​យ៉ា Lâm-gia​។ លំប៉ា​
​ ​
​ឡេមឡឺម ( កិ​. វិ​. ឬ​គុ​. ) ដែល​ឡឺម​ចុះ​ឡឺម​ឡើង​រឿយៗ​, ដែល​រណេបរណឺប​ឡឺ​បៗ​ឈរ ឡេមឡឺម​, មនុស្ស​ឡេមឡឺម​។ ព​. ទ​. បុ​. ប្រាជ្ញ​ពុំ​ស្មើ​ប្រប​បាក់​ស្លឹកត្រចៀក​ខ្លប​ពុំ​ស្មើ ឡេមឡឺម អ្នកមាន​ចំណេះ​ពុំ​ស្មើនឹង​អ្នក​ផ្គាប់ផ្គុន អែប​អម​អ្នកបម្រើ​នឿយហត់​ខ្លបខ្លាច ជានិច្ច​ពុំ​ស្មើនឹង​អ្នក​មក​ធ្វើ​ឡេមឡឺមៗ ម្តងៗ (​ចំពោះតែ​ការ​លម្អៀង​, បើ​មិន លម្អៀង​ពុំ​ពិត​ដូច្នោះ​ទេ​) ។​
​ ​
លែបខាយ ( គុ​. ឬ​កិ​. វិ​. ) ដែល​ចេញ​ម៉េតប្រាយ​ ៖ សម្តី​លែបខាយ​, និយាយ​លែបខាយ​។ មនុស្ស​លែបខាយ មនុស្ស​ដែល​ច្រើន​ប្រើស​ម្តី​ម៉េតប្រាយ​។ ឡែបខាយ​
​ ​
​លេស បា​., សំ​. ( គុ​. ) (​លេ​) តិច​, តិចតួច​, តូច​, ឆ្មារ​។​ន​. ហេតុ​បន្តិច បន្តួច​, ការ​តូចតាច​, ពុត​, កិច្ចកល​, ឧបាយ​, ហេតុ​ជា​គ្រឿង​អាង​៖ យក​ជំងឺ បន្តិចបន្តួច​ជា​លេស​ឈប់ មិន​ទៅធ្វើ​ការ​, អាង​កូនក្មេង​ជា​លេស​។ លេសភាព (​លេសៈភាប​) ភាវៈ​នៃ​លេស​, ដំណើរ លេស​។ លេសមត្ត​ឬ​–​មាត្រ (​លេសៈ ម៉ាត់ ឬ​–​មាត​) ការយក​លេស​ជា ប្រមាណ​, ជា​ដុំកំភួន​, ដំណើរ​ត្រឹមតែ លេស​។ លេសាបទេស (–​ប៉ៈ​ទេស​, ល្ពេ​ស + អបទេស “​ការ​អាង​”) ការ អាង​លេស​, ដំណើរ​យក​លេស​ជា​អាង ៘​
​ ​
លែះ សំ​. បា​. ( ន​. ) (​លិ​ហ . លេ​ហ “​លិទ្ធ​, ជញ្ជក់​”) វត្ថុ​ដែល​ត្រូវ លិទ្ធ​ភ្លក្ស​, ដែល​ត្រូវ ជញ្ជក់ ជញ្ជាប​, របស់​តិចតួចស្តួចស្តើង​៖ អស់​អង្ករ អស់​ម្ហូប​ទៅហើយ​មាន​លែះ​អី​ស៊ី​!, អស់ប្រាក់​រលីង​ទៅហើយ​បាន​លែះ អី​ចាយ​! ។ កណ្តាច់​លែះ​ដែល​ទ័លក្រ​រហាម​រក​នេះ បាត់​រក​នោះ​គ្មាន​៖ មនុស្ស កណ្តាច់​លែះ (​ព​. ម​.) លេះ​
​ ​
​លាក់ ( កិ​. ) ធ្វើឱ្យមាន​គន្លាក់​ ៖ លាក់​ឈើ​។ បិទបាំង​, បំបាំង​ឬ​ទុក​មិន ឱ្យគេ​ឃើញ​មិន ឱ្យគេ​ដឹង​៖ លាក់​របស់​, លាក់ខ្លួន​, លាក់ពុត​។ លាក់កំនួច លាក់ គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច​, លាក់​ចំណេះ​។ លាក់បាំង​អ្វី​និ​.​ពាក្យ និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្តី ទៀងត្រង់​មិន​លាក់​មិន​បំបាំងៈ លាក់បាំង អ្វី​ខ្ញុំ​សព្វថ្ងៃនេះ​ទ័លក្រ​ណាស់​បានជា​មករក​ខ្ចី ប្រាក់​អ្នក​។ លាក់​លៀប ឬ​លាក់លៀម​លាក់​ក្បិតក្បៀត ទុក​សំចៃ ឬ លាក់ទុក​នៅ​កៀនកោះ​។ លាក់​សុំ លាក់ទុក​ត្រដក់ត្រសុំ​៘​
​ ​
លៀន ( កិ​. ) លេចចេញ​, ចេញ​បន្លឹម​ពី​ក្នុង​ទី​ដែល​លឹប ឬ​ដែល​កប់​៖​សំបោរ​លៀន​ចេញពី ក្នុង​ច្រមុះ​។ បញ្ចោ​ញ​អណ្តាតពី​ក្នុង​មាត់​ ៖ លៀន អណ្តាត​។ គុ​. ដែល​ចេញ​ត្លែ​ឬ​ដែល​ឡើង ត្លោត​៖ ភ្នែក​លៀន​, ដំបៅ​លៀន​។​
​ ​
លាន ( ប​. សំ​. ) ចំនួន​ដប់ សែន (១.០០០.០០០)​។​( ន​. ) ទី​ដី វាល​រលីង​, ទីវាល​ដែល​លញ់ ឬ​បូក​រលីងៈ លាន​-​ចេតិយ​, លាន​បោក​ស្រូវ​។ ព្រះ​លាន ឬ​មុខ​ព្រះ​លាន​ធ្លា​ធំ​នៅមុខ ព្រះរាជវាំង​។​
​ ​
លហុ លៈ​ហ៊ុ បា​.,​សំ​. ( គុ​. ) (​លឃុ​) ស្រាល​, រហ័ស​, ឆាប់​, រួសរាន់​, ភ្លាម​, រប៉ិចរប៉ី​, រាយ​រង់​… ។ ន​. (​ព​. វ​.) អក្សរ​ដែលមាន​សំនៀង​ស្រាល​រហ័ស ជា​គូ​គ្នា​នឹង​អក្សរ​គរុ​ ៖ និយាយ​ត្រឹមត្រូវ តាម​គរុ​លហុ គឺ​និយាយ​ត្រឹមត្រង់​តាម អក្សរ​មាន​សូរ​ធ្ងន់ ឬ​យឺត​មិន​កញ្ឆក់​ឱ្យ រហ័ស​ដូចជា​សារប្រយោជន៍​មិន​ថា សៈ​រ៉ៈ​ប្រយោជន៍​, កសាង​មិន​ថា​ក៏ សាង​ជាដើម​។ ម​. ព​. អក្ខរប្បភេទ​ផង​។ លហុកម្ម​កម្ម​ស្រាល​, ការងារ​ស្រាល​, ការ​រប៉ិចរប៉ី​, រាយរង​។ លហុចិត្ត​, លហុចិន្តា (​ម​. ព​. លឃុ​) ។ លហុ ទណ្ឌកម្ម​ទណ្ឌកម្ម​ស្រាល ។ លហុទោស​ទោស​ស្រាល​។ លហុបរិក្ខារ ឬ​លហុ ភណ្ឌ​បរិក្ខារ ឬ​របស់​រាយរង​ក្នុង​វិន័យ​ពុទ្ធសាសនា​សំដៅ​របស់ រាយរង​មាន បាត្រ​និង​ចីវរ​ជាដើម​។ លហុភាព​ភាព ឬ​ភាវៈ​ស្រាល​។ លហុភារៈ​ភារៈ ស្រាល​, បន្ទុក​ស្រាល ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​