ឡើង​កន្ទួល​ដោយសារ​ខោ​ទឹកនោម​អាច​នឹង​ធ្ងន់ធ្ងរ​ប្រសិនបើ​…

302
ចែករម្លែក

​ខណៈដែល​ការ​កន្ទួល​ដោយ ខោ​ទឹកនោម​កើតមាន​ជាទូទៅ​នោះ​ហើយ​ជាធម្មតា​វា​នឹង​បាត់​ទៅវិញ ដោយ​ការថែទាំ​នៅផ្ទះ​។​
​ ​
ការ​កន្ទួល​ដោយសារ​ខោ​ទឹក នោម ដែល​បង្កឡើង​ដោយ​មេរោគ​ផ្សិត អាចជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​អាច​ត្រូវការ ការយកចិត្តទុកដាក់​ពី​គ្រូពេទ្យ​។​
​ ​
មន្ទីរពេទ្យ​កុមារ Boston បាន​និយាយ​ណែនាំ​ពី​រោគសញ្ញា​គំរាមកំហែង​ចំពោះ​ទារក និង​កុមារ​ដូច​ខាង ក្រោម​នេះ​៖
-​ការវិវឌ្ឍ​នៃ​ការឈឺ ឬ​ពងទឹក ដែល​ធំ​ទៅៗ​លើសពី​២៥​មិល្លីម៉ែត្រ ។​
-​កន្ទួល​ដែល​មិនបាន​ធូរស្រាល សោះ​អំឡុងពេល​៣​ថ្ងៃ ឬ​កន្ទួល​ដែល ចាប់ផ្តើម​ហូរឈាម ឬ​ប្រែជា​ក្រហម ។​ ​ ​
-​បង្កើតបានជា​ពងទឹក ។​
-​កន្ទួល​ដែល​រាលដាល​លើស ពី​តំបន់​ដែល​ខោ​ទឹកនោម​មាន ឬ​ប៉ះពាល់​ដល់​ដំណេក​របស់​កុមារ មាន​គ្រុន ក្តៅ​ដោយ​មិនដឹង​ពី​ហេតុផល ៕ ដោយ​: health.com.kh​