ឡើង​កប់ៗ​តែម្តង​! តារា​ម៉ូ​ដែល ជី​ង​ជី​ង ថ្ងៃ​ខួបកំណើត​ធ្វើឱ្យ​ភ្ញៀវ​បើកភ្នែក​មើល​ប៉ុន​ពងមាន់

388
ចែករម្លែក

​ដោយ:បូ​រិ​ន/​ភ្នំពេញ ​៖ ពិតជា​មិនធម្មតា​មែន​តារា​ម៉ូ​ដែល​កញ្ញា ជី​ង​ជី​ង ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​កាលពី​យប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ លេង​បញ្ចេញ​ដើមទ្រូង​ឡើង​ស្ទើរតែ​ឃើញ​ខាងក្នុង​ទាំងអស់​ទៅហើយ ធ្វើឱ្យ​ភ្ញៀវ​បើកភ្នែក​ធំៗ ប៉ុន​ពងមាន់​។

​ក្នុង​ពិធី​ខួបកំណើត​តារា​សិច​ស៊ី កញ្ញា ជី​ង​ជី​ង នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​កាលពី​យប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវបាន​ឱ្យឃើញថា តារា​ស្រី​រូបនេះ ពិតជា​ស្រស់ស្អាត និង សិច​ស៊ី​ខ្លាំង ក្នុង​ឈុត​រ៉ូ​បព​ណ៍ស លេង​កាត់​ស្ទា​យ​តាមបែប​សម័យ​បារាំង​។ ជាមួយគ្នា​នោះ​រ៉ូ​បព​ណ៍ស​របស់​នាង ក្នុង​ពិធី​ខួបកំណើត​លើក​នេះ លេង​បញ្ចេញ​សាច់​ដើមទ្រូង​ឃើញច្បាស់ៗ​តែម្តង គ្រាន់តែ​បាំង​បន្តិចៗ ប៉ុណ្ណោះ​។

​កញ្ញា ជី​ង​ជី​ង បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ឆ្នាំនេះ​នាង​ចង់​ធ្វើ​ខួបកំណើត​ម្តង​ជុំគ្នា​ជាមួយ​មិត្ត​សិល្បៈ និង រាមច្បង តារា​ល្បីៗ ដើម្បី​សប្បាយ និង ចង់​មាន​កម្មវិធី​ធំ​ម្តង​ដូច​គេ​។ អ្វីដែល​ជាពិសេស​នោះ ក៏​រៀបចំ​ពិធី​នេះ​ឡើង​ឱ្យមាន​រាង​សី​ខ្ពស់​កាន់តែ​ហេង​ហេងៗ ជាង​មុន​។ ជាមួយគ្នា​នោះ នាង​ក៏​អបអរ​ចំពោះ​ខ្លួនឯង​ដែល​មួយរយៈ​នេះ​មាន​ភាព​រីកចម្រើន​ជាង​មុន សម្រាប់​ការងារ​សិល្បៈ​របស់​នាង ខណៈ​ទីផ្សារ​ម៉ូ​ដែល​របស់​នាង​បោះជំហាន​ទៅមុខ​ទទួល​ការគាំទ្រ​ខ្លាំង​គ្រាន់បើ​ពី​អ្នកគាំទ្រ​និង​អ្នកដឹកនាំ​កម្មវិធី​។

​តារា​សិច​ស៊ី​រូបនេះ​បង្ហើប​ឱ្យដឹងថា ខួបកំណើត​ឆ្នាំនេះ​នាង​រា​ថ​សិច​ស៊ី​រាង​ខ្លាំង​ជាង​រាល់ដង​តិច​ហើយ ព្រោះ​នាង​ចង់បង្ហាញ​សម្រស់​របស់​នាង​ឥឡូវនេះ​ស្គា​ម​ស្លី​ម ស ស្អាត​ជាង​មុន​។ បើ​មាន​ការខុស​ទាស់ ឬ មិន​ពេញចិត្ត​ប្រការ​ណាមួយ នាង​សុំទោស​ផង ដល់​សាធារណជន និង​អ្នកគាំទ្រ ពីព្រោះ​នាង​ជា​តារា​បង្ហាញ​ម៉ូត ដូច្នេះ​ត្រូវមាន​អ្វី​ថ្មី និង ហ៊ាន​លេង​សិច​ស៊ី​តាម​សម័យកាល​៕​B/

#