ឡើង​កប់​! កំពូល​រថយន្ត​តម្លៃ​រាប់រយ​លាន​ដុល្លារ​ប្រមូល​ផ្តុំគ្នា ឃើញ​ហើយ​ជាប់​ស្នេហ៍​ហ្មង​

1526
ចែករម្លែក

វ៉ា វ ! ឃើញ ហើយ អ្នកណា មិន លង់ ស្នេហ៍ បើ ស្អាតៗ និង ឡូយ ម្លឹ ងៗ ។ ទិដ្ឋភាព ដ៏ គួរឱ្យ ទាក់ទាញ នេះ បង្ហាញ ពី កំពូល រថយន្ត ស្ព័ រ រហូតដល់ ទៅ ជាង ៣០០ គ្រឿង ប្រមូល ផ្តុំគ្នា ដែលមាន តម្លៃ សរុប រហូតដល់ ទៅ ១០៦ លាន ដុល្លារ អាមេរិក ។

សមាជិក ក្លឹប អ្នកបើកបរ កំពូល រថ យន្ត (Supercar Driver Club) បាន បើក កំពូល រថយន្ដ របស់ខ្លួន ទៅកាន់ ទីលាន សាក រថយន្ត Bruntingthorpe Proving Ground នៅ សង្កាត់ ឡេ ស្ទ័ រ សៀ (Leicestershire) ប្រទេស អង់គ្លេស សម្រាប់ ការជួបជុំ លើក ដំបូង របស់ ពួកគេ ប្រចាំ រដូវ កាល ។

នៅ ជួរ ខាងមុខ គេ ជា កំពូល រថយន្ត ដែលមាន មានតម្លៃ សរុប ដល់ ទៅ ជាង ២៨ លាន ដុល្លារ អាមេរិក រួមមាន រថយន្ត Ferrari FXX មួយគ្រឿង និង រថយន្ត Aston Martin Vulcan មួយគ្រឿង ដែល ក្នុង មួយគ្រឿងៗ មានតម្លៃ ដល់ ទៅ ជាង ២,៨ លាន ដុល្លារ អាមេរិក ផងដែរ ។

រថយន្ត ជួរមុខ ផ្សេងៗ ទៀត រួមមាន រថយន្ត Koenigsegg Ageras ចំនួន ២ គ្រឿង រថយន្ត Ferrari F50s រថយន្ត Ferrari Enzo រថយន្ត Bugatti Veyron រថយន្ត Pagani Zonda F និង រថយន្ត Aston Martin One-77 ដែល ក្នុង មួយគ្រឿង ៗ មានតម្លៃ មិន ក្រោម លាន ដុល្លារ រួមជាមួយ កំពូល រថយន្ត ជាច្រើន ទៀត ៕ ដោយ ៖ ខុម/sn