ឡើង​បង្គោល​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ធ្លាក់​មក​ដី​កម្ពស់​៦​ម៉ែត្រ​បណ្តាលឱ្យ​របួសធ្ងន់

368
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​២​នាក់​រងរបួស​ធ្ងន់​ប​ន្ទា​ប់​ពី​ឆក់​ធ្លាក់​ពីលើ​ជើងរ​ទា​កម្ពស់​៦​ម៉ែត្រ​នៅត្រង់ចំណុច​ជាប់​របង​សាលា​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​៥៩៨​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​កាលពី​យប់ ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

​យុវជន​ទាំង​២​នាក់​រងរបួស​ធ្ងន់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​បាន​ជិៈ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង ពណ៌​ក្រហម​លាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL.0704​សម្រាប់​ដឹក​សម្ភារៈ​មក​ដាក់​ស៊ុម​ខាងលើ​។​

បើតាម​សម្តី​បងប្រុស​ម្នាក់​ដែល​ជំនាញ​ខាង​ភ្លើង​បាន​ប្រាប់​ឱ្យដឹងថា​ខ្សែរ​កាប​ខាងលើ​ខ្លាត​ប្រវែង​២​ម៉ែត្រ​ក៏មាន​ចរន្ត​ឆក់​ដែរ​ទំនង​អ្នក​ទាំង​២​កាន់​ដែក​លើកឡើង​ជិត​ដល់​ខ្សែរ​កាប​នោះ​បណ្តាលឱ្យ​ឆក់​បែបនេះ​ឡើង​។​

ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​ក៏​ប្រមូល​សម្ភារៈ​និង​រ៉ឺម៉ក​កង់​បី​យកទៅ​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់ ទី​១ រងចាំ​សាច់ញាតិ​របស់​ជនរងគ្រោះ​មក​យក​វិញ​នៅពេល​ក្រោយ​៕S/​