ឡេង ណា​វ៉ា​ត់​ត្រា ទទួលបាន​កាដូ នៃ​ជីវិត​ជាមួយ​ពាក្យ “​សុំទោស​”

1338
ចែករម្លែក

(​ភ្នំពេញ​)៖ ម្ចាស់​ជំនួញ​អចល​ទ្រព្យ​ល្បីឈ្មោះ និង​ថៅកែ​ផលិតកម្ម​ភាពយន្ត​កាឡាក់ស៊ី លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ទទួលបាន​កាដូ​នៃ​ជីវិត គឺជា​កូនប្រុស​ម្នាក់ ក្រោយពី​ភរិយា បាន​សម្រាល កាលពី​យប់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​។​

​ជាមួយគ្នា​ភាព​រីករាយ​របស់លោក ដែល​កូនប្រុស​ម្នាក់​នោះ ប៉ុន្តែ​បែរជា​លោក​ពោល​ពាក្យ “​សុំទោស​” ទៅកាន់​ភរិយា​ជាទី​ស្រលាញ់​របស់លោក​ដោយ​សារ​តែ​លោក មិនមាន​វត្តមាន ពេល​ភរិយា​សម្រាល​។

​ទន្ទឹមនឹង​ភាពសប្បាយ​រីករាយ ដែល​ទទួលបាន​សមាជិក​ថ្មី​នោះ លោក​ឧកញ៉ា​រូបនេះ បែរជា​ពោល​ពាក្យ​សុំទោស​ភរិយា​ទៅវិញ​។ កាលពី​ថ្ងៃទី​២៤ ខែសីហា វេលា​ម៉ោង ១១:០៩ យប់ លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បានទទួល​សមាជិក​ថ្មី ក្នុង​គ្រួសា​របស់លោក គឺ​កូនប្រុស​ម្នាក់ ហើយ​ក្រោយពី​សម្រាលកូន​រួច ទាំង​ម្តាយ និង​កូន គឺមាន​សុខភាព​ល្អ​។​

​ជាមួយគ្នា​នោះ មហាជន​បានកត់សម្គាល់ គឺ​នៅក្នុង​បន្ទប់​សម្រាលកូន​មិនមាន​វត្តមាន​របស់លោក នោះទេ​។ នេះហើយ​ជាដើម​ហេតុ ធ្វើ​ឲ្យ​ឧកញ៉ា​រូបនេះ ពោល​ពាក្យ​សុំទោស​ភរិយា​ជាទី​ស្រឡាញ់ ដោយ​លោក​បាន​សរសេរ​សារ​បង្ហោះ​ថា “​បង​មិនគួរ​មក​កំពង់សោម​សោះ សូម​លោកយាយ​ម៉ៅ ជួយ​ឱ្យ​ពរ​កូនចៅ​ផង​ប្រពន្ធ​ខ្ញុំ យប់​នេះ​សម្រាល​ហើយ សូមទោស​ប្រពន្ធ​សំឡាញ់​បង​កំពុង ធ្វើដំណើរ​ដល់​ពាក់កណ្ដាល​ផ្លូវ​ហើយ ស្អែក​នេះ យើង​បានឃើញ​កូនប្រុស​យើង​ហើយ បង​មកដល់​ពាក់​កណ្ដាលផ្លូវ​ហើយ ស៊ូ​ស៊ូ​ប្រពន្ធ​សំឡាញ់​”៕ ដោយ​: បូ​រិ​ន​