ឡេង ណា​វ៉ា​ត់​ត្រា នាំ​តារា​ល្បីៗ​ធ្វើ​សង្ក្រាន្ត​នៅ​កូរ៉េ​ដើម្បី​ពលករ​ខ្មែរ នាពេល​ខាងមុខនេះ

531
ចែករម្លែក
  • 4
    Shares

ដោយ:បូ​រិ​ន/ភ្នំពេញ ៖ កាន់តែ​កក្រើក ទៀត​ហើយ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​បុរី ឡេង ណា​វ៉ា​ត់​ត្រា នឹងមាន​ការ រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដ៏​ធំ ប្រមូល​ផ្ដុំតារា​ប្រុស​ស្រី​ល្បី​ជា​ច្រើ​ន​ដួង ទៅ​ច្រៀង​រាំ​អបអរសាទរ​ឆ្នាំ​ថ្មី​ជួបជុំ បងប្អូន​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ ហើ​យ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ ក៏​មានការ​រាំវង់បំបែក​កំណត់ត្រា ធំជាងគេប្រចាំឆ្នាំ​២០១៩​ផងដែរ​។ ក៏​មានការ​រាំវង់បំបែក​កំណត់ត្រា ធំជាងគេប្រចាំឆ្នាំ​២០១៩​ផងដែរ​។

​នៅក្នុង​ព្រឹត្តិការណ៍ ប្រគុំ​តន្ត្រី​សប្បុរសធម៌​ដ៏​ធំ​អស្ចារ្យ ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​អបអរ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដែលមាន​ការ​ឧ​ប​ត្ត​ម្ភ​គាំទ្រ ដោយ​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត់​ត្រា នៅ​ប្រទេស​កូរ៉េ នាទី​ក្រុង​ប៊ូសាន ជាពិសេសនឹង​បាន​រួមគ្នា រាំ​បំបែក​កំណត់ត្រា ប្រចាំឆ្នាំ​២០១៩ នូវ​ចង្វាក់ប្រពៃណី​ខ្មែរដែលមាន​វង់​ធំជាងគេលើ​ពិភព​លោក​។

នៅក្នុង​ព្រឹត្តិការណ៍ដ៏​ធំ​នេះ មានការ​ចូលរួម​រាំលេង​ដោយ​សេរី ជាមួយ​កំពូល​តារាចំរៀង​កំពុង​ពេញនិយម​ជាមួយ ឡូ​រ៉ា ម៉ម​, ខេ​ម​, វុ​ទ្ធា​, បាន ម៉ុ​ន្នី​ល័​ក្ខ​, ចាន់ សម័យ មិនតែ​ប៉ុណ្ណោះ​ជួប​ជាមួយ បទ​យុវវ័យ កន្ត្រាក់​អារម្មណ៍ យូ​រី Bmo Tampo ពិធីករ​កំពូល​កូ ប៉ែន​ចំ​រ៉ុង នឹង​កូ​អោយ​កាន់តែ​សប្បាយ​ថែមទៀត​ផង​។

​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ ព្រឹត្តិការណ៍ដ៏​ធំ​នេះ នឹងមាន​ការចូលរួម​ដោយ អ្នកដឹកនាំ​ដ៏​ល្បី យឹម តា​ស្រង់ នឹង​ធ្វើអោយ​កម្មវិធី​កាន់តែ​អស្ចារ្យ ផលិត​វីដេអូ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ទុកជា​អនុស្សាវរីយ​ជា​រៀងរហូត សូមកុំ​អោយ​ឱកាស​នេះ​កន្លងផុត​អោយសោះ ចូលរួម​ដោយ​មិន​គិតថ្លៃ រួមគ្នា គាំទ្រ​សិ​ល្បៈ​ខ្មែរ​។

​ដូច្នេះ​កុំអោយ​ឱកាស ជួបជុំ​សប្បាយ​ដ៏​ធំ​កម្រ​មាន​នេះ រំលង​ផុត​អោយសោះ ចូលរួម​ដោយ​សេរី នៅ​ថ្ងៃទី​២០ ខែមេសា ចាប់ពី​ម៉ោង៤ល្ងាច​ដល់​ម៉ោង១០យប់ អាស័យដ្ឋាន ទីក្រុង​ប៊ូសាន សួនឧទ្យាន សាម​ណាក់ ក្បែរ​ស្ថា​នី​រថភ្លើង​សា​សាង ឬ​តាមរយៈ​부산 사상구 삼락동 29-51 ។ ព័ត៌មាន​បន្ថែម​-010-2151-5565 / 010-4447-7168៕B/​