ឡេង ណា​វ៉ា​ត្រា ថា​មិនបាន​គាំទ្រ​បទ​បែក​ស្លុយ​របស់ ម៉ា​រ៉ា ប៊ុណ្ណា ប៉ុន្តែ​នឹង​ចេញ Original Song វិញ​

875

(ភ្នំពេញ)៖ខណៈ​ផ្ទុះ​ការរិះគន់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ការផលិត​បទ​”​តារា​បែក​ស្លុយ​២០១៧” បណ្ដាលអោយមាន​ការរិះគន់​កក្រើក​ហ្វេ​ស​ប៊ុ​ក លោក​ឡេង ណា​វ៉ា​ត្រា ជា​ម្ចាស់​ផលិតកម្ម និង​ជា​ដៃគូ​ចម្រៀង បាន​អះអាងថា​បទ​ដែល​លោក ម៉ា​រ៉ា ប៊ុណ្ណា​បាន​ផលិត​មិន​ស្ថិតនៅក្នុង​
​ផលិតកម្ម​របស់លោក​នោះទេ​។​

​បើទោះជា​លោក ម៉ា​រ៉ា ប៊ុណ្ណា គឺជា​តារាចម្រៀង​របស់​Galaxy ហើយ​តារា​ដែល​បាន​សម្ដែង​ក្នុង​បទ​បែក​ស្លុយ​របស់លោក​ម៉ា​រ៉ា ប៊ុណ្ណា​
​និង​ក្រុម​អ្នក​ផលិត គឺ​ភាគច្រើន​មកពី​ផលិតកម្ម​របស់លោក តែ​លោក​ប្រកាសថា​មិន​ពាក់ព័ន្ធ​នឹង​ការផលិត​បទ​នេះ​ទេ​ហើយក៏​ប្រ​
​កាស​ថា​លោក​ហ៊ាន​ចំណាយ​ទុន​ច្រើន​ធ្វើ​បទ​”​អោយតែ​គិត ចេះតែ​ចង់​យំ​” ដែល​ទទួល​ការគាំទ្រ​មុន​នោះ​ផងដែរ​។

​ឆ្លើយតប​នឹង​ការចោទប្រកាន់ថា​ផលិតកម្ម Galaxy ជា​អ្នក​នៅ​ពីក្រោយ​ការផលិត​បទ​”​តារា​បែក​ស្លុយ​២០១៧”​របស់លោក ម៉ា​រ៉ា ប៊ុណ្ណា​នោះ លោក ឡេង ណា​វ៉ា​ត្រា និយាយថា​លោក​មិន​ជាប់​ពាក់ព័ន្ធ​នោះទេ​។ លោក​នៅ​អះអាងថា បទ​ដែល​ផ្ទុះ​ការរិះគន់ គឺ ម៉ា​រ៉ា ប៊ុណ្ណា ផលិត​នៅ​ខាងក្រៅ​ផលិតកម្ម Galaxy និង​ថា​ចម្រៀង​មួយ​បទ​នេះ នឹងមិន​ត្រូវបាន​លោក​យកមក​ដាក់​នៅក្នុង​ផលិតកម្ម​របស់​
​លោក​ទេ បើទោះជា​ពេលកន្លងមក​អោយតែ​បទ​ដែល​លោក ម៉ា​រ៉ា ប៊ុណ្ណា ផលិត​បាន​សុទ្ធតែ​យកមក​ដាក់​នៅក្នុង​ផលិតកម្ម​ក្តី​។

​លោ​កថា​មួយ​បទ​បែក​ស្លុយ​ដែល​លោក ម៉ា​រ៉ា ប៊ុណ្ណា ផលិតឡើង​គឺ​លោក​គ្រាន់តែ​ផលិត​លេង​ប៉ុណ្ណោះ ហើយ​បើទោះជា​លោក​ម៉ា​រ៉ា ប៊ុណ្ណា រង​ការរិះគន់​ជុំវិញ​ករណីនេះ​ប៉ុណ្ណា ក៏​លោក​នៅតែ​រក្សា​ជំហរ​យក​តារាចម្រៀង​រូបនេះ​មក​ធ្វើជា​ដៃគូ និង​យកមក​លើកស្ទួយ​៕ ​ដោយ បូ​រិ​ន​