ឡេង មុន្នី​រចនា អន់ចិត្ត​នឹង​អ្នក​រាប់អាន​គ្នា​មិនឃើញ​មក​បុណ្យសព​ម្តាយ​

230
ចែករម្លែក

​ឡេង មុន្នី​រចនា ដែល​ធ្លាប់តែ​ជា​តារា​ល្បី​ពីមុន​មួយរូប​នឹង​គេ​ដែរ តែ​ពេល​តម្កល់សព​ម្តាយ​ធ្វើបុណ្យ​៣​ថ្ងៃ​នៅ​វត្ត​មិនសូវមាន អ្នកសិល្បៈ​ចូលរួម​ពិធីបុណ្យ​នេះ​សោះ ។​

​តារាចំរៀង​ដែលមាន​ភាព​រន្ទឺ​ខ្លាំង​ខ្ទង់​ឆ្នាំ​ជាង​២០០០ និង​ជា​ម្ចាស់​បទ រាង​អូន​អូន​ស្អាត​ទេ​កំពុង​ជួប​ទុក្ខ​ធំ​ដោយសារតែ ម្តាយ​បានទទួល​មរណភាព​ដោយ​រោគា​រពាធ នា​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​ហើយ​សព​ត្រូវបាន​ធ្វើបុណ្យ​តាម​ប្រពៃណី ក្នុង​វត្ត​ស្វាយ​ផ្អែម ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ និង​បូជា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ម៉ោង​៧:៣០​នាទី​ព្រឹក ។

​អ្នកនាង ឡេង មុន្នី​រចនា​បាន​និយាយថា នាង​ត​ម្ត​ល់​សព​ម្តាយ​នៅ​វត្ត​ស្វាយ​ផ្អែម​ដោយសា អ្នកនាង​មានផ្ទះ​នៅក្បែ​នេះ ហើយ​ពេល​បុណ្យ​នាង​មិនដឹង​ហៅ​អ្នកណា​ទេ នាង​វិលវល់​អស់ហើយ ។​

​អ្នកនាង​បាន​បន្តថា ចំណែក​ការដែល​បុណ្យសព​មិនមាន​អ្នកសិល្បៈ​មក​ចូលរួម​ក្នុង​ពិធី​ដោយសារ​បងប្អូន​សិល្បៈ មួយចំនួន​គាត់​រវល់ ខ្លះ​ឆុង​ឆ្នាំ ហើយខ​លម​ក​ប្រាប់ថា​ចាំ​៧​ថ្ងៃ​មក​ចូលរួម ។​

​លោក អ៊ឹម ជីវ៉ា បាន​នាំ​សម្តី​របស់​អ្នកនាង ឡេង មុន្នី​រចនា ផងដែរ​ថា​នាង​ក៏បាន​សុំអោយ​បងប្អូន​សិល្បៈ​មក​ចូលរួម បុណ្យ​៧​ថ្ងៃ​ម្តាយ​នាង​ផង ដោយ​ពិធីបុណ្យ​៧​ថ្ងៃ​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី​១១ ឆ្នាំ​២០១៩ នៅ​វត្ត​ស្វាយ​ផ្អែម ផ្លូវជាតិ​លេខ​៤ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ ។ ជាមួយគ្នា​នោះ សមាគម​សិល្បករ​ខ្មែរ​ក៏បាន​ចូល​បច្ច័យ​បុណ្យសព​២០​ម៉ឺន​រៀល​ផងដែរ​៕ ដោយៈ បូ​រិ​ន

#