ឡេឌីហ្គាហ្គានិងបេយ៉ុនសេឈ្នះពាន Grammy ស្របពេលមរណភាពរបស់កូបេ ប្រាយអែន គ្របដណ្តប់លើកម្មវិធី

137
ចែករម្លែក

លោក លីល ណាស អ៊ិច នាងឡេឌីហ្គាហ្គា និង បេយ៉ុនសេ បានយកពានរង្វាន់ Grammy ត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃអាទិត្យទី២៦មករា ខណៈកម្មវិធីប្រគល់ពានរង្វាន់ធំបំផុតក្នុងឧស្សាហកម្មតន្ត្រីបានចាប់ផ្តើមក្រោមស្រមោលមរណភាពរបស់តារាបាល់បោះ NBA កូបេ ប្រាយអែន។

វីដេអូចម្រៀងល្បីខ្លាំងចំណងជើងថា Old Town Road ដោយលីល ណាស អ៊ិច ជាមួយលោកប៊ីលលី រ៉េក្រាស់ បានឈ្នះពានរង្វាន់ Grammy មួយ រួមជាមួយបទ Homecoming របស់បេយ៉ុនសេ ដែលឈ្នះពាននេះដែរសម្រាប់ភាពយន្តតន្ត្រីល្អដាច់គេ។

ឡេឌីហ្គាហ្គាឈ្នះពាន Grammy ចំនួន២សម្រាប់ស្នាដៃនាងក្នុងរឿង A Star Is Born ខណៈតារាចម្រៀងរ៉ែបដែលគេសម្លាប់ ឈ្មោះ នីបស៊ី ហាស់សល់ ឈ្នះពាននេះដែរសម្រាប់ការសម្តែងបទចម្រៀងរ៉ែប Racks In The Middle។ កម្មវិធី Grammy បានធ្វើនៅមណ្ឌលស្តេផល ក្នុងទីក្រុងឡូសអ៊ែនជេឡេស ដែលជាទឹកដីនៃក្រុមបាល់ទាត់របស់លោកប្រាយអែន គឺក្រុម Los Angeles Lakers។​

លោកហាវី ម៉ាសុន ជេអា ប្រធានស្តីទីនៃបណ្ឌិត្យសភាចម្រៀងអាម៉េរិក បានបើកកម្មវិធីប្រគល់ពានរង្វាន់នេះជាមួយការឈរស្មឹងស្មាធមួយនាទី។ ដំណឹងមរណភាពរបស់លោកប្រាយអែនបានកើតឡើងមួយម៉ោងមុនពេលកម្មវិធីប្រគល់ពានរង្វាន់ចាប់ផ្តើម។

លោកម៉ាសុននិយាយថា “ដោយសារពួកយើងកំពុងនៅក្នុងស្រុកកំណើតរបស់គាត់ ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាចូលរួមជាមួយខ្ញុំក្នុងការឈរស្មឹងស្មាធ”៕ ដោយ៖ កញ្ញាដាលីស

មរណភាពរបស់កូបេ ប្រាយអែន គ្របដណ្តប់ទាំងស្រុងលើកម្មវិធី Grammy នៅឡូសអ៊ែនជេឡេស