ឡេ​ឌី ហ្គា​ហ្គា​ឈ្នះ​ពានរង្វាន់ Grammy ដល់​ទៅ​៣​តែម្នាក់ឯង ខណៈ​លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​

223
ចែករម្លែក

​បទ​ចម្រៀង “This is America” របស់​តារាចម្រៀង​ឈ្មោះ ឆាល​ឌី​ស ហ្គាំ​ប៊ី​ណូ (Childish Gambino) បានក្លាយ​ជា​បទ​ចម្រៀង​ហ៊ី​ប​ហប​ដំបូង​គេ​បង្អស់ ដែល​ឈ្នះ​ពានរង្វាន់​បទ​ចម្រៀង​ឆ្នើម​ឆ្នាំ​របស់ Grammy កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុម្ភៈ ខណៈដែល​នាង​ឡេ​ឌី​ហ្គា​ហ្គា​បាន​ក្តោប​ក្តាប់ពាន​រង្វាន់​ដំបូងៗ​ជាច្រើន និង​អតីត​ជំទាវ​ទី​១​អាមេរិក លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា បានបង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​

​បទ​ល្បី “Shallow” របស់​ឡេ​ឌី​ហ្គា​ហ្គា​ពី​ខ្សែភាពយន្ត “A Star Is Born” បានឈ្នះ​ពានរង្វាន់ Grammy ចំនួន​ពីរ ខណៈដែល​តារាចម្រៀង​ប្រែក្លាយជា​តារា​សម្តែង​រូបនេះ​បានទទួល​ពានរង្វាន់ Grammy ទី​បី​របស់​នាង​សម្រាប់​បទ “Joanne (Where Do You Think You’re Going)” ដែល​បានឈ្នះ​សម្រាប់​ការសម្តែង​ទោល​។​

​ជា​កម្មវិធី​ដែល​ពោរពេញ​ទៅដោយ​តារា​ស្រី​និង​បេ​ក្ខ​នារី​តាំង​តាំង​សម្រាប់​ពានរង្វាន់​ដ៏​សម្បើម​រួចទៅហើយ​នោះ កម្មវិធី Grammy បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ដោយ​រួមបញ្ចូល​លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា នៅ​វគ្គ​បើកឆាក​ដំបូង ដែល​រួមមាន​នាង​ឡេ​ឌី ហ្គា​ហ្គា នាង​ជេ​នី​ហ្វើ ឡូ​ប៉េ​ស តារា​សម្តែង​ស្រី ចា​ដា ភី​កេ​ត ស្មី​ត និង​ពិធី​ការិនី អា​លីកា ឃី ដែល​និយាយ​អំពី​អំណាច​នៃ​តន្ត្រី​។​

​លោកស្រី​អូ​បា​ម៉ា​បាន​ប្រាប់​ហ្វូង​ទស្សនិកជន​ជាតា​រា​ដែល​ស្រែក​ហ៊ោកញ្ជ្រៀវ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​យ៉ាង​ដូច្នេះ​ថា «​ពីបទ​ចម្រៀង​របស់​ផលិតកម្ម Motown Records ដែល​ខ្ញុំ​បាន​ស្តាប់​នៅ Southside នៃ​ទីក្រុង​ឈី​កា​ហ្គោ​រហូតដល់​បទ “Who Run the World” ដែល​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​មកនេះ តន្ត្រី​តែងតែ​ជួយ​ខ្ញុំ​ប្រាប់​ពី​រឿងរ៉ាវ​របស់ខ្ញុំ​»​។​

​លោកស្រី​អូ​បា​ម៉ា​បាន​បន្ថែមថា «​វា​អនុញ្ញាតឱ្យ​យើង​ស្ដាប់​គ្នា​ទៅវិញទៅមក និង​អញ្ជើញ​គ្នា​ទៅវិញទៅមក​»​។​

​បទ​ចម្រៀង “This is America” របស់​ឆាល​ឌី​ស ហ្គាំ​ប៊ី​ណូ ដែល​រ៉ាយរ៉ាប់​អំពី​ភាពព្រៃផ្សៃ​របស់​ប៉ូលិស​និង​ការរើសអើង​ជាតិ​សាសន៍ បានឈ្នះ​ពានរង្វាន់​ធំ​ជា​លើកដំបូង គឺ​បទ​ចម្រៀង​ឆ្នើម​ប្រចាំឆ្នាំ ក៏ដូចជា​វីដេអូ​តន្ត្រី​ល្អ​ដាច់​គេ​និង​ការសម្តែង​រ៉ែ​ប​ល្អ​ដាច់​គេ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ឡេ​ឌី​ហ្គា​ហ្គា​ឈ្នះ​ពាន Grammy ចំនួន​៣ ក្រោម​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​របស់លោក​ស្រី​មី​ឆែ​ល អូ​បា​ម៉ា
ឡេ​ឌី​ហ្គា​ហ្គា​ឈ្នះ​ពាន Grammy ចំនួន​៣ ក្រោម​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​របស់លោក​ស្រី​មី​ឆែ​ល អូ​បា​ម៉ា