ឡេ​ឌី ហ្គា​ហ្គា​រះ​ត្រចង់​ក្នុង​កម្មវិធី Golden Globes ជាមួយ​ឈុត​ប្លែក​របស់​នាង​

375
ចែករម្លែក
  • 10
    Shares

​នេះ​គឺជា​ពិធី​ដ៏​ធំ​លើកដំបូង​នៃ​រដូវ​កាល​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​របស់​ហូលីវូដ​។​

​ហើយ​តារា​ទូរទស្សន៍​និង​តារាភាពយន្ត​ទាំងអស់​មិនមាន​ការខកចិត្ត​ទេ នៅពេលដែល​ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​អបអរសាទរ​កម្មវិធី​ប្រគល់​ពាន​ង្វាន់ Golden Globes កាលពី​ថ្ងៃអាទិត្យ ទី​៦ មករា​។​

​នាង​ឡេ​ឌី ហ្គា​ហ្គា ក្លាហាន​ជាងគេ​នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​សម្រាប់​ឆ្នាំនេះ ដោយ​មកដល់​ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ខៀវ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ច្នៃ​ម៉ូត​ដោយ​លោក​វ៉ា​ឡិន​ទី​ណូ ជាមួយ​សក់​ហាយ​ឡាយ​ពណ៌​ខៀវ​ស៊ីគ្នា​ជាមួយ​ឈុត​ទាន់សម័យ​របស់​នាង អម​ជាមួយនឹង​ខ្សែក​ពេជ្រ​របស់​ក្រុមហ៊ុន Tiffany & Co.​។​

​ទន្ទឹមនឹង​នេះដែរ នាង​អា​មី អា​ដាំ បាន​មកដល់​ក្នុង​ឈុត​រ៉ូ​ប​វាល​ស្មា​ពណ៌​បៃតងចាស់ ខណៈ​នាង​រ៉ា​ឆែ​ល ប្រូ​ស្នា​ហាន ឈរ​បង្ហាញ​រាង​ក្នុង​ឈុត​រ៉ូ​ប​មាន​ដៃ​ស្តើង​និង​បបូរមាត់​លាប​ក្រែ​ម​ក្រហម​រងាល​។​

​ឈុត​រ៉ូ​ប​វែង​របស់​ឡេ​ឌី ហ្គា​ហ្គា​គឺ​គ្រប់​ជិត​ជើង​ឈឹង​និង​មាន​ជាយសំពត់​អូស​វែង​អន្លាយ​ពីក្រោយ​ខ្នង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​។ នាង​បាន​ពាក់​ខ្សែក​ពេជ្រ​ដ៏​ធំ​ជាមួយ​សក់ទង់ដែង​ហាយ​ឡាយ​ពណ៌​ខៀវ ដែល​មើលទៅ​លេចធ្លោ​ជាងគេ​ក្នុង​កម្មវិធី Golden Globes៕ ដោយ៖ កញ្ញាដាលីស

ឡេ​ឌី​ហ្គា​ហ្គា​បង្ហាញ​ឈុត​ប្លែក​ស្អាត​ជាងគេ​នៅ​កម្មវិធី Golden Globes កាលពី​ថ្ងៃអាទិត្យ
នាង​ឡេ​ឌី​ហ្គា​ហ្គា នាង​អា​មី អា​ដាំ (​កណ្តាល​) និង នាង​រ៉ា​ឆែ​ល ប្រូ​ស្នា​ហាន
តារា​ហូលីវូដ​ដទៃទៀត​ក៏មាន​វត្ត​មាននៅ​កម្មវិធី Golden Globes ដែរ