ឡៅ ចិ​ត្រា ក្លាយ​ផ្ដួល លន បញ្ញា ទឹក​២ ស្ពាយ​ខ្សែក្រវាត់ និង​លុយ ៤០ លាន​រៀល ទៅ​ផ្ទៃ​

219
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ទោះបី លន បញ្ញា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ក្អេងក្អាង​ថា គេ​នឹង​ក្លាយជា​ម្ចាស់ កំពូល​អធិរាជ​ក្បាច់គុន ISI Palm លើស​ង្វៀន ភី អិន អិន នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ នា​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៣ តុលា កន្លងទៅនេះ ក៏ដោយ​ក៏​ទីបំផុត អ្នក​ប្រដាល់​រូបនេះ ត្រូវ​អ្នក​ប្រដាល់ ឡៅ ចិ​ត្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រើ​កណ្ដាប់ដៃ និង​កែង​វាយ​ឱ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។​

ទិដ្ឋភាព​ប្រកួត និង បំពាក់​មេដាយ​

​ឡៅ ចិ​ត្រា ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប​នោះ ក៏បាន​អះអាង​ដែរ​ថា គេ​នឹង​ស្ពាយ​ខ្សែក្រវាត់ និង​ប្រាក់រង្វាន់​អម ចំនួន ៤០.០០០.០០០ រៀល​នេះ ត្រឡប់ទៅផ្ទះ​វិញ​ដែរ ។ ចិ​ត្រា ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៩០​ដង ឈ្នះ​៨០​ដង ចាញ់​៧​ដង ស្មើ​ពិន្ទុ ៣​ដង និង​វាយ​គូប្រកួត​ឲ្យ​ដួល ហើយ​ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ នៅ​ចុង​ទឹក​ទី​១ ។ ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ បាន​ជួយសង្គ្រោះ បញ្ញា ឲ្យ​មានឱកាស​ប្រកួត​បន្ត នៅ​ទឹក​ទី ២ ទៀត តែ​អ្នក​ប្រដាល់ ដែលមាន​ប្រវត្តិ ប្រកួត​ចំនួន​៥៤​ដង ឈ្នះ​៤៧​ដង ចាញ់​៥​ដង ស្មើ​ពិន្ទុ​២​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់ បាន​ចំនួន ១៧​ដង រូបនេះ ស្ទុះ​មិន​រួច​ទឹក​ទី​២​ឡើយ​។​

ទិដ្ឋភាព​ប្រកួត និង បំពាក់​មេដាយ​

​ជាមួយនឹង​ការ​សន្លប់​ធំ​នេះ បញ្ញា ក៏​ក្អួត​ចេញ​បាយ​មកវិញ​ដែរ ។ បញ្ញា ក្លាយជា​ជើងឯក​រង បានទទួល​រង្វាន់​អម ចំនួន ៨.០០០.០០០ រៀល​ប៉ុណ្ណោះ​។ ចំពោះ ឡៅ ចិ​ត្រា បាន​ខ្សែក្រវាត់​មាស អម​ជាមួយ​លុយ ៤០.០០០.០០០ រៀល ។​

​សូមបញ្ជាក់ថា ការប្រកួត​នេះ មាន​អ្នក​ប្រដាល់​កម្ពុជា ៨ រូប និង អ្នក​ប្រដាល់​ថៃ ៨ រូប ចូលរួម ។ ប្រកួត​ជុំ​ដំបូង ពួកគេ​ប្រជែង​គ្នា ដណ្ដើម​ខ្សែក្រវាត់​ប្រាក់ ។​ឡៅ ចិ​ត្រា​ផ និង លន បញ្ញា សុទ្ធ​តែមាន​ខ្សែក្រវាត់​ប្រាក់ ដូចគ្នា ហើយ​ម្ចាស់​ខ្សែក្រវាត់​ប្រាក់ ទាំង​២​រូបនេះ ប្រជែង​គ្នា យក​ខ្សែក្រវាត់​មាស​។​

ទិដ្ឋភាព​ប្រកួត និង បំពាក់​មេដាយ​

​ជាមួយនឹង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ក៏មាន​ការប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ២ គូ អម​គូ​ផ្ដាច់ព្រ័ត្រ​នេះដែរ ។ ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវ​អ្នក​ប្រដាល់​ថៃ កង ណា​ផា ស្រ៊ី​មង្គល (Kongnapha Srimongkul) ប្រើ​កែង និង ជង្គង់ វាយ​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។​

​មួយគូ​ទៀត អ្នក​ប្រដាល់ សុខ រិ​ទ្ធ ក្លិប​សៅ​យ៉ាន់ នាគា ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ណុ​ក​ក្រា​ជីប ស៊ីត ផ អែ​ត (Nokkra chip Sit Phor Et) នៅ​ទឹក​ទី​២​ដែរ ។ សុខ រិ​ទ្ធ បាន​ប្រើ​កណ្ដាប់ដៃ វាយ​យ៉ាង​សន្ធាប់ ទៅលើ កង ណា​ផា ស្រ៊ី​មង្គល បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ សន្លប់​ធំ ក្រោក​លែងរួច​តែម្ដង ៕v

ទិដ្ឋភាព​ប្រកួត និង បំពាក់​មេដាយ​