អក្ខរកម្ម​គឺជា​គ្រឹះ​នៃ​ចំណេះដឹង​ជា​គ្រឹះ​នៃ​ការអប់រំ​ជា​មូលដ្ឋាន​នៃ​ការសិក្សា

167
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​អបអរសាទរ ទិវា​អក្ខរកម្ម​ជាតិ​៨​កញ្ញា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​”​អក្ខរកម្ម​ផ្សារភ្ជាប់​នឹង​ជំនាញ​មុខរបរ​។​ទិវា​អក្ខរកម្ម​ជាតិ​៨​កញ្ញា​ក្រោម​អធិបតី​លោក​ឈើ​យ​ចាន់ណា​សមាជិក​ព្រឹទ្ធសភា​និង​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សាលាស្រុក​ស្វាយចេក​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា សមិទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ​នេះ​បានបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​កម្ពុជា​។​ពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​មន្ត្រីរាជកា​រ​ព្រះសង្ឃ​សិស្ស​និស្សិត​បញ្ញវន្ត​និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​នៅ​ទូទាំងប្រទេស ។

លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អាន​សារលិខិត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ទិវា​អក្ខរកម្ម​ជាតិ​-​អន្តរជាតិ​៨ កញ្ញា​នេះ ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុក​អក្ខរកម្ម​គឺជា​គ្រឹះ​នៃ​ចំណេះដឹង​អក្ខរកម្ម​ជា​គ្រឹះ​នៃ​ការអប់រំ​អក្ខរកម្ម​ជា​មូលដ្ឋាន​នៃ​ការសិក្សា​ពេញ​មួយជីវិត​។​

​អក្ខរកម្ម​មិន​គ្រាន់តែ​ធ្វើឱ្យ​អ្នកសិក្សា​ចេះ​អាន​ចេះ​សរសេរ​ចេះ​និយាយ​ត្រឹមត្រូវ​នោះទេ​ថែមទាំង​ចេះ​ប្រើប្រាស់​ជំនាញ​អាជីព​ប្រចាំថ្ងៃ​ដើម្បី​បង្កើន​ប្រាក់ចំណូល ចិញ្ចឹមជីវិត​ខ្លួនឯង​។​ឱកាស​នោះ​គណអធិបតី ក៏បានផ្តល់​ក​ក្តិ​យស​ចែក​ប័ណ្ណសរសើរ​ជូន​លោកគ្រូ​អ្នកគ្រូ​និង​សិស្ស​អក្ខរកម្ម​ដែល​បាន​ចូលរួម​ផងដែរ​៕S/

រូបថត​:​លោក​ឈើ​យ​ចាន់ណា​លោក​អ៊ុ​រាត្រី​លោក​ឈួ​ប៊ុន​រឿង​និង​សមាជិក​ពិធី​ក្នុង​ទិវា​អក្ខរកម្ម​ជាតិ​៨ កញ្ញា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​” អក្ខរកម្ម ផ្សារភ្ជាប់​នឹង​ជំនាញ​មុខរបរ ” ប្រា​ព្ធ​នៅ​ស្រុក​ស្វាយចេក ( រូប​: ប​.​ជ័យ​)​


#