អគារសិក្សាថ្មីអនុវិទ្យាល័យ ហ៊ុន សែន តាជៃស្រុកស្វាយជ្រំត្រូវបានធ្វើពិធីសែនក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់

733
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងលោក គឹម ធា សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន០១ខ្នង ៦បន្ទប់ ដែលជាអំណោយរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់ជូនសាលាអនុវិទ្យាល័យ ហ៊ុន សែន តាជៃ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ កងកម្លាំងទាំង៣ លោកនាយក និងលោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ ហ៊ុន សែន តាជៃព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនរូបទៀត។

នៅក្នុងកម្មវិធីបញ្ចុះបឋមសិលានេះលោកអភិបាលខេត្តបានឧបត្ថម្ភដល់លោកនាយក លោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យហ៊ុន សែន តាជៃ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ ម៉ឺនរៀល នឹងបានឧត្ដម្ភជួយចាក់ដីបំពេញប្រឡាយជាប់ទីធ្លារបងសាលាផងដែរ។

បើតាមការឲ្យដឹងពីលោកគ្រូអ្នកគ្រូនៅសាលាអនុវិទ្យាល័យតាជៃឃុំកំពង់ចំឡងស្រុកស្វាយជ្រំបានអោយដឹថាដោយមើលឃើញពីសុខទុក និងដើម្បីលើកស្ទួយវិស័យអប់រំដែលជាវិស័យអទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានចុះពិនិត្យមើលស្ថានភាពសាលារៀនដោយផ្ទាល់ក្នុងនោះពិនិត្យឃើញថា សាលា១ខ្នងមានសភាពទ្រុឌទ្រោមខ្លាំងដែលមិនអាចឲ្យសិស្សានុសិស្សរៀនសូត្របាននោះ ទើបលោកអ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទអតីតជាគ្រូបង្រៀននៅសាលារៀនតាជៃនេះផង លោកបាន​ជួយកសាងទុកជាចំណងដៃនៅសាលារៀនមួយខ្នងនេះទុកសម្រាប់សិស្សានុសិស្សរៀនសូត្រក្រៀបយកចំណេះវិជ្ជា។

លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនអនុវិទ្យាល័យកំពង់ចម្លង ឃុំកំពង់ចម្លងសូមថ្លែងអំណរគុណដល់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងលោក អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឃជនបទ ដែលបានជួយកសាងសាលារៀនមួយខ្នងនេះ ទុកជាកន្លែង​ផ្តល់ចំណេះដឹងដល់សិស្សានុសិស្ សនិងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះ ជំនាញ ជាទំពាំងស្នងឫស្សីនៃប្រទេសជាតិផងដែរ៕B/