អគារសិក្សា​ថ្មី​មួយ​ខ្នង​នៅ​អនុវិទ្យាល័យ​ក្រយា​នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​មុន​រដូវ​បុណ្យ​ភ្ជុំ​ខាងមុខ​

935
ចែករម្លែក
លោក ជា ចាន់តូ អញ្ជើញ​ទៅពិនិត្យ​ការសាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើ​១២​បន្ទប់​ស្ថិតនៅ​អនុវិទ្យាល័យ​ក្រយា​ឃុំ​ក្រយា ស្រុក​សន្ទុក​(​រូបថត​ក្រុមការងារ​)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើ​១២​បន្ទប់​ស្ថិតនៅ​អនុវិទ្យាល័យ​ក្រយា​ឃុំ​ក្រយា​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក​ជា​ចាន់តូ​និង​លោកស្រី​ខណៈ​នេះ​ក្រុម​ជាង​កំពុង​ជំរុញ​ការសាង់សង់​។​អគារសិក្សា​ថ្មី​នេះ​នឹង​រួចរាល់​ហើយ​សិស្ស​អាច​ចូលរៀន​បាន​នៅមុន​រដូវ​បុណ្យ​ភ្ជុំ​ខាងមុខ​។​
​ ​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់ថា​អគារសិក្សា​ថ្មី​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​នេះ​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​កសាង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១២​វិច្ឆិកា​ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​លោក ជា ចាន់តូ​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សន្ទុក​។​


​គិត​ត្រឹម​ថ្ងៃទី​១១​ខែឧសភា​នេះ​សម្រេចបាន​៦០​ភាគរយ​ហើយ​។​នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​អភិបាលរង​ស្រុក​សន្ទុក​។​លោក​បាន​ឲ្យ​ដឹង​ទៀតថា​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​នៅ​ទូទាំង​ស្រុក​សន្ទុក​មាន​អគារសិក្សា​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ​ប៊ុនរ៉ានី​ហ៊ុន សែន​ផ្ដល់​តាម​យៈ​លោក ជា ចាន់តូ និង​លោកស្រី​មាន​ចំនួន​២៥​ខ្នង​។​ក្នុងនោះ​អគារ​សង់​ពី​ថ្ម​មាន​ចំនួន​២២​ខ្នង​និង​អគារ​សង់​ពី​ឈើ​មាន​ចំនួន​បី​ខ្នង​។​ក្រៅពីនោះ​លោក​នៅបាន​ជួយ​កសាង​សមិទ្ធផល​មួយចំនួនទៀត​ដែល​បម្រើ​ដល់​ការសិក្សា​របស់​សិស្ស​នុ​សិស្ស​ថែម​ទៀតផង​។

លោក ជា ចាន់តូ អញ្ជើញ​ទៅពិនិត្យ​ការសាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើ​១២​បន្ទប់​ស្ថិតនៅ​អនុវិទ្យាល័យ​ក្រយា​ឃុំ​ក្រយា ស្រុក​សន្ទុក​(​រូបថត​ក្រុមការងារ​)


​នៅក្នុង​ឱកាស​នោះ​អញ្ជើញ​ទៅពិនិត្យ​ការដ្ឋាន​មួយ​នេះ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​លោក ជា ចាន់តូ បានបញ្ជាក់​ថាស​មិទ្ធ​ជាការ​ខិតខំ​របស់​រាជ​រដ្ឋាភិបាល ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​បំណង​បង្ខិត​សាលារៀន​ឲ្យ​នៅ​កាន់តែ​ជិត​បំផុត​នឹង​សិស្សានុសិស្ស​ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​ងាយស្រួល​និង​មាន​រិត​តែមាន​ឱកាស​រៀនសូត្រ​ដូច​សិស្ស​ទាំង​ផ្សេងៗ​ទៀត​តាម​បំណងប្រាថ្នា​។​
​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រួម​សាមគ្គី​គ្នា​បន្ត​ថែរក្សា​ការពារ​សុខសន្តិភាព​ដែលមាន​នេះ​ឲ្យ​បាន​គង់វង្ស​។​ព្រោះ​សុខសន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អភិវឌ្ឍ​ប្រទេស​និង​នាំ​ឲ្យ​យើង​មាន​អ្វី​គ្រប់យ៉ាង​ព្រមទាំង​រស់នៅ​សុខសាន្ត​ដូច​សព្វថ្ងៃ​ហើយ​ត្រូវ​ចងចាំ​ថា​គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​៕សរន

លោក ជា ចាន់តូ អញ្ជើញ​ទៅពិនិត្យ​ការសាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើ​១២​បន្ទប់​ស្ថិតនៅ​អនុវិទ្យាល័យ​ក្រយា​ឃុំ​ក្រយា ស្រុក​សន្ទុក​(​រូបថត​ក្រុមការងារ​)