អគារ​ខ្ពស់កប់ពពក​ដ៏​ចម្លែក​បំផុត​ក្នុង​ពិភពលោក​

264
ចែករម្លែក

​អគារ​ការិយាល័យ​ខ្ពស់កប់ពពក​ដ៏​ចម្រូងចម្រាស​មួយ ដែល​មើលទៅ​ដូច​នាវា​ដឹក​ប្រេង​ក្រឡាប់​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​ក្នុង​រដ្ឋធានី​ប្រាក នៃ​សាធារណរដ្ឋ​ឆែក ក្នុងពេល​ឆាប់ៗ​នេះ​។ ប្លង់​អគារ​ថ្មី​ដ៏​ចម្លែក​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ឆែក Trigema គឺ​សម្រាប់​អគារ​ដែលមាន​កម្ពស់​ដ​ល់​ទៅ ១៣៧ ម៉ែត្រ​។

The world’s weirdest

តាម​ការប៉ាន់ស្មាន អគារ​នេះ​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​រហូតដល់​ទៅ ៨៥ លាន​ដុល្លារ​លើ​ការ​សាង ដោយ​សាធារណជន​អាច​គយគន់​ទេសភាព​ក្នុង​កម្រិត ៣៦០ ដឺ​ក្រេ​នៅ​កំពូល​អគារ​ដែល​ឡើង​តាម​ជណ្ដើរយន្ត​ពី​ខាងក្រៅ​។

The world’s weirdest

​ទោះជា​យ៉ាងណា ដោយ​តំបន់​ប្រវត្តិសាស្ត្រ​កណ្តាល​ទីក្រុង​ប្រាក គឺជា​តំបន់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចុះបញ្ជី​ដោយ​អង្គការ​យូណេស្កូ ដែល​ការសាងសង់​អគារ​ខ្ពស់ៗ​កប់​ពពក​ត្រូវបាន​ហាមឃាត់​ដាច់ខាត ដូច្នេះ​អគារ​ចម្លែក​ដែលមាន​ឈ្មោះថា Top Tower ប្រាកដ​សាងសង់​នៅ​ជាយក្រុង​។ ក្រុមហ៊ុន​សាងសង់​បាន​គូសបញ្ជាក់ថា ការសាងសង់​អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០២១ ហើយនឹង​រួចរាល់​ជា​ស្ថាពរ​ក្នុងពេល​ក្រោម ៣ ឆ្នាំ​៕ ប្រែ​សម្រួលៈ ខុម​

The world’s weirdest
The world’s weirdest
The world’s weirdest
The world’s weirdest
The world’s weirdest
The world’s weirdest