អគារ​ទាំងអស់នេះ​គ្មាន​អី​ខុសគ្នា​ពី​អគារ​ក្នុង​ខ្សែភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត​នោះឡើយ​

470
ចែករម្លែក
  • 10
    Shares

​អគារ​ទាំងអស់នេះ​មិន​ខុស​អី​ពី​អគារ​នៅក្នុង​ខ្សែភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ស្រមើល​ស្រមៃ​នោះឡើយ​។ ប៉ុន្តែ​អគារ​ទាំងនេះ​ពិតជា​មាននៅ​លើ​ភពផែនដី​នេះ​មែន​។​

​ភាគច្រើនបំផុត​នៃ​អគារ​ទាំងនេះ​គឺ​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ លោក​ហ្វ្រែ​ង ហ្គេ​រី (Frank Gehry) រួមទាំង​មជ្ឈមណ្ឌល Lou Ruvo Center នៅ​ជិត​ទីក្រុង​ឡាស​វេ​ហ្គាស រោង​មហោស្រព​របាំ​នៅ​ទីក្រុង​ប្រាក និង​សណ្ឋាគារ Marqués De Riscal នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​អគារ Interlace ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង​ប្រទេស​សិង្ហបូរី​ក៏​មើលទៅ​មាន​លក្ខណៈ​ប្លែក​ពី​ពិភពលោក​នេះ​ផងដែរ ហើយ​សំណង់​នេះ​គឺ​យក​លំនាំ​ជា​ដុំឥដ្ឋ Jenga ត្រួត​លើ​គ្នា​។​

​អគារ V&A Dundee ក៏​មើលទៅ​ភ្ញាក់ផ្អើល​ផងដែរ ដោយសារតែ​ការ​រចនា​ដ៏​អស្ចារ្យ បំផុសគំនិត​ដោយ​ច្រាំង​ថ្ម​ចោត​របស់​ស្កុ​តឡែ​ន​៕ ដោយ៖ កញ្ញាដាលីស