អគារ​មន្ទីរពេទ្យបង្អែក​ “​សាមគ្គី​” ខេត្តស្វាយរៀង​ត្រូវបានធ្វើ ពិធី​បញ្ចុះបឋមសិលា​ក​សាង​ជា​ផ្លូវការ​

1342
ចែករម្លែក

ដោយ : វ៉ៃកូ / ​ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​បញ្ចុះបឋមសិលា​ក​សាង​អគារ​មន្ទីរពេទ្យបង្អែក​”​សាមគ្គី​” ស្ថិតនៅ​ស្រុក​រំដួល ខេត្តស្វាយរៀង នា​ព្រឹ​កើ​ថ្ងៃ​សុក្រ ៣​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម​កម្ពុជា ដែល ជានិច្ចកាល សម្តេច​ទាំងពីរ​តែងតែមាន​មនោសញ្ចេតនា ស្រលាញ់​រាប់អាន​និង​រួមសុខទុក្ខ​ជាមួយ បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វបែបយ៉ាង​គ្រប់ ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា​។

​លោកជំទាវ​បាន​បន្តទៀតថា​៖ មន្ទីរពេទ្យបង្អែក “​សាមគ្គី​” ដែល​ប្រា​ព្ធ​ពិធី​បញ្ចុះ បឋមសិលា​នា​ថ្ងៃ​នះ បាន​ប្រើប្រាស់​ថិ​វ​កា​រាជរដ្ឋាភិបាល​សុទ្ធសាធ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រំដួល ដោយ​ការគិតគូរ​ខ្វល់ខ្វាយ យ៉ាងខ្លាំង​របស់​សម្តេច​តេ​ជោ​ចំពោះ​សុខភាព ប្រជាពលរដ្ឋ ដែល​ត្រូវ​គាំពារ​ថែរក្សា សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ។ តាមរយៈ​មណ្ឌល​សុខភាព​នេះ​ផងដែរ លោក​ខ្វាន់ ស៊ា​ម និង​ក្រុមការងារ បាន​ចូលរួម​សហការគ្នា​ក្នុង​ការកសាង​មន្ទីរពេទ្យបង្អែក នេះ​ឡើង ដែល​បាន​ចំណាយ​អស់​ថវិកា ៤១៨.០៦៤​ដុល្លារ​។ សមិទ្ធិផល​ទាំងនេះ កើតឡើង​បាន​ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​គ្រប់បែប យ៉ាង​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោម ការអនុវត្តន៍​នូវ​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​រាជរដ្ឋាភិបាល ។​

​លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​ថែរក្សា សុខសន្តិភាព និង ការអភិវឌ្ឍន៍ និង​ត្រូវ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​មានឱកាស​ដឹកនាំ​ប្រទេស​កម្ពុជា ថែរក្សា ការពារ និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រី​ចម្រើន​ថែមទៀត​៕​B