អគារ​សាលា​មតេយ្យ​ធនធាន​នៅ​ស្រុក​បាណន់​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​

510
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ដី​ឡូ​តិ៍​ស្ថិត​ក្នុងភូមិ​អន្លក់​កោង​ឃុំ​ឈើទាល​ស្រុក​បាណន់​មាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​សាលា​មេ​ត្តេ​យ្យ​ធនធាន​ដែលជា​អំណោយ​របស់លោក​គ្រូពេទ្យ​គៅ​ហុង​នៅ​ភ្នំពេញ​(​អតីត​អាណិកជន​នៅ​ប្រទេស​ស្វិ​ស​និង​ភរិយា​លោកស្រី​ម៉ា​រី​យ៉ាំ ហៀក ស៊ិ​ក​ជនជាតិ​ស្វិ​ស​)​ក្រោម​អធិបតីភាព​លោក​ងូ​ន​រតនៈ​អភិបាលខេត្ត​។​

​ថ្លែង​ស្វាគមន៍​ក្នុង​ពិធី​នេះ​លោកគ្រូ​ពេទ្យ​គៅ​ហុង​បានបញ្ជាក់​ថា​លោក​ព្រមទាំង​ភរិយា​បាន​កៀងគរ​សប្បុរសជន​ស្វិ​ស​ជាច្រើន​ម៉ឺន​ដុល្លារ​ដើម្បី​យកមក​ជួយ​សាងសង់​អគារ​សាលា​ម​ត្តេ​យ្យ​ធនធាន​នេះ​មួយ​ខ្នង​មាន​បួន​បន្ទប់​។​មាន​បន្ទប់ទឹក​បង្គន់​អនាម័យ​ដោយ​បំពាក់​ឧបករណ៍​សម្ភារៈ​សួនច្បារ​ប្រដាប់ប្រដា​ក្មេង​លេង​គ្រប់​តាម​រចនាសម្ព័ន្ធ​មតេយ្យ​ជាតិ​។​

លោក​គៅ​ហុង​បាន​បញ្ជាក់ថា​នៅ​ឆ្នាំ​១៩៧៩​គាត់​បានរ​ត់ទៅ​រស់នៅ​ប្រទេស​ស្វី​ស​ហើយ​បាន​រៀបការ​ជាមួយ​លោកស្រី​ម៉ា​រី​យ៉ាំ​ហៀក​ស៊ិ​ក​(​ជនជាតិ​ស្វិ​ស​)​។​នៅ​ឆ្នាំ​១៩៩៤​លោក​និង​ភរិយា​បានមក​រស់នៅ​រាជធានី​ភ្នំពេញ​និង​បាន​នាំមក​នូ​ប​គម្រោង​ជួយ​សហគមន៍​ជាច្រើន​រួមមាន​សាលារៀន បង្គន់​អនាម័យ អណ្តូងទឹក ស្ពាន​យោល​ជាដើម​។​ជាក់ស្តែង​ស្ពាន​យោល​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ​ចំនួន​ប្រាំ​កន្លែង​ក្នុងនោះ​ស្រុក​បាណន៎​បួន​កន្លែង​និង​ក្រុង​បាត់ដំបង​មួយកន្លែង​និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​ទូទាំងប្រទេស​៕S/

​រូប​ថ​តៈ​គណៈអធិបតី​ចូលរួម​ក្រុង​ពាលី​បញ្ចុះ​សិលា​សាងសង់​អគារ​សា​លាម​ត្តេ​យ្យ​ធនធាន​លោក​ងូ​ន រត​នះ​មានមតិ​និង​ពិនិត្យ​ការបុក​គ្រឹះ​សាងសង់​

#