អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​ឃុំ​អូរ​តា​គី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​

869
ចែករម្លែក

​ដោយ : ប៊ុន​ណាត​/ បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ២០១៨ ​នៅ​ភូមិ​ពពាលខែ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​មានរ​រៀបចំ​ពិធី​សម្ពោធ​ឆ្លង​អគារ​គណបក្ស​ប្រជាជ​ឃុំ​អូត​តា​គី​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេ​​នី​យ៍​សួស អង្គា​រ៍​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ស្រុក​ថ្មគោល ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អូរ​តា​គី​ និង​ឃុំ​តា​ម៉ឹ​ន​។​

​ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក​ថ្មគោល មេឃុំ​ក្រុមប្រឹក្សាឃុំ​អូរ​តា​គី ឃុំ​តាពូង ឃុំ​តា​ម៉ឹ​ន​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​។​

​ក្នុង​ពិធី​នេះ​មាន​រៀបចំ​ក្រុង​ពាលី និមន្ត​ព្រះសង្ឃ​០៦​អង្គ​សូត្រមន្ត​ប្រោះព្រំ​សុខ​ម្ចាស់​ទឹក​ម្ចាស់​ដី​ជួយ​ថែរក្សា​ឲ្យ​បាន​សេចក្តីសុខ​និង​ជួយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណ​ត្តិ​ទី​០៦​នៅ​ថ្ងៃទី២៩ ​ខែកក្កដា​ ឆ្នាំ២០១៨​និង​អណ​ត្តិ​ក្រោយៗ​ទៀត ​៕B