អគ្គនគរបាលជាតិៈ​ស្នងការនគរ បាលខេត្ត កំពុងស្រាវ​ជ្រាវ​​​​លំអិត nករណីបាញ់ស្លាប់មនុស្សនៅបាភ្នំ

570
ចែករម្លែក
  • 21
    Shares

នាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ (រូបឯកសារ)

ដោយៈមុនីរ័ត្ន/ភ្នំពេញៈនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ បានប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ ថា ទាក់ទងករណីមន្ត្រីប៉ូលិសខេត្តព្រៃវែងបាញ់សម្លាប់ជនសង្ស័យម្នាក់ និងម្នាក់ រងរបួស គឺឃាត់ខ្លួនអ្នកបាញ់បានម្នាក់ (អ្នកបាញ់ពីរនាក់) និងកំពុងតែតាម រកឃាត់ម្នាក់ទៀត។ ប៉ូលិសកំពុងតែសួរនាំអ្នករបួសស្រាលម្នាក់ និងមេប៉ុស្តិ៍ម្នាក់ ដែលជាអ្នកទទួលពាក្យបណ្តឹងនិងបញ្ជាកូនចៅឲ្យចុះទៅ។

នាយកឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា “ឥឡូវនេះស្នងការ នគរបាលខេត្តកំពុងតែស្រាវជ្រាវលម្អិតដើម្បីធ្វើរឿងហ្នឹង”។

បើតាមប្រភពច្បាស់ការណ៍បានប្រាប់រស្មីកម្ពុជាឲ្យដឹងថា មន្ត្រីប៉ូលិសដែលឃាត់ ខ្លួនមានឈ្មោះ ជា ឡាឌីន មេប៉ុស្តិ៍នគរបាលកំពង់សឹង និងឈ្មោះ ជឹម វិន ជាអ្នក បាញ់ជនសង្ស័យ។ ចំណែកឈ្មោះ ជឹម រតនៈ ដែលជាជនដៃ ដល់បាញ់ជនសង្ស័យដែរនោះបានរត់គេចខ្លួន។

ជឹមរតនៈដែលកំពុងគេចខ្លួន(រូបឯកសារ)

គួរបញ្ជាក់ ជនរងគ្រោះ​ដល់​ជីវិត​ក្នុង​សកម្មភាព​រង​ការបាញ់ប្រហារ​មិន​ញញើត​ដៃ​និង​អះអាងថា​ជា​ជនជាប់សង្ស័យ​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ចំណែក​អ្នករួមដំណើរ​ជាមួយ​ជនសង្ស័យ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​រងរបួស និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​
​រឿងរ៉ាវ​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​២៣​មីនា​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​មាន​ករណី​សមត្ថកិច្ច ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ​ព្រោះ​ច្រឡំ​ថា​ជា​ចោរលួច​រថយន្ត​ ទាំង​ជនរងគ្រោះ​គ្មាន​អាវុធ​ក្នុង​ដៃ​។​


​គិត​ត្រឹម​រាត្រី​ថ្ងៃទី​២៤​ឈានចូល​២៥​ខែមីនា​នេះ ​ប៉ូលិស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ​ជឹម សា​វិ​ន ​ជា​មន្ត្រីនគរបាល​នៅ​ស្រុក​ព្រះស្ដេច ​ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម សុខ ​និង​ម្នាក់ទៀត​ឈ្មោះ​ជា​ឡា​ឌី​ន​។​ចំណែក​ឈ្មោះ​ជឹម រតនៈ អធិការរង​ស្រុក​ព្រះស្តេច​ទទួល​ផែន​អន្តោប្រវេសន៍​និង​ត្រូវជា​កូនប្រុស​លោក​ឧកញ៉ា​ជឹម​សុខ​ដែលមាន​ការអះអាង​ថា​ជា​ជនដៃដល់​ក្នុង​សកម្មភាព​បាញ់ប្រហារ​​បា​ន​ដឹងខ្លួន​មុន​កំពុង​គេចខ្លួន​។​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ស្វែងរក​ចាប់​ជនដៃដល់​៕សរន/Ha


ជឹម វិន ដែលត្រូវឃាត់ខ្លួន(រូបឯកសារ)


ជាឡាឌីន ដែលត្រូវឃាត់ខ្លួន(រូបឯកសារ)