អគ្គនាយកដ្ឋាន​បី​រូប​នៃ​ក្រសួងមហាផ្ទៃ​ចូលកាន់​តំណែង​ជា​ផ្លូវការ​

1003
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅ​ព្រឹក​ថ្ងៃទី​១២ខែកញ្ញា នេះ ក្រសួងមហាផ្ទៃ​បានធ្វើ​ពិធី​ប្រកាស​ចូលកាន់​តំណែង​អគ្គ​នាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍, អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អគ្គនាយកនៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារនិង​ហិរញ្ញវត្ថុ​។ ពិធី​ប្រកាស​នេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង នាយក​រដ្ឋមន្ត្រី​ស្តីទី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។​

សម្តេចក្រឡាហោម ស​ខេងនាយករដ្ឋមន្រ្តីស្តីទី

​ អគ្គនាយក​ចំនួន​បី​រូប នៃ​ក្រសួងមហាផ្ទៃត្រូវបានតែងតាំងក្នុងនោះ ១.​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ២.​នាយ​ឧ​ត្ត​ម​ស​សេនីយ៍ កង សុខន អគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​អត្តសញ្ញាន​កម្ម​។ ៣.​លោក សេង យូ​អ៊ា​ន់ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ អំពី​ការផ្ទេរ និង​តែងតាំង​មុខតំណែង​ជា​អគ្គនាយក​ចំនួន​បី​រូប នៃ​ក្រសួងមហាផ្ទៃ​។ អគ្គនាយក​ចំនួន​បី​រូប មាន​ដូច​ជាៈ ទី ១.​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​។ ២.​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ​ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា​។ ៣.​លោក សេង យូ​អ៊ា​ន់ អគ្គនាយករង ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ជំនួស​​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណា​រិ​ទ្ធ​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ នេះ​៕សរន

សម្តេចក្រឡាហោមប្រគល់ត្រាដល់.​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​