អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​បញ្ហា​ចំណីរ​អាហារ

349
ចែករម្លែក
  • 23
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​)៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ចំពោះ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ និង​សុខ ភាព​ប្រជាពលរដ្ឋ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការបរិភោគ ម្ហូបអាហារ​ជាពិសេស គឺ ស្រា​។​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដឹកនាំ​ដោយ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រធាន​អគ្គនាយកដ្ឋាន សហការ​ជា អាជ្ញាធរខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​នាំយក​រថយន្ដ​មន្ទីរពិសោធន៍​ចល័ត និង​ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ទំ និ​ញ​នានាៗ​ជាច្រើន​ប្រភេទ ពិសេស ការផលិត​ស្រាស នៅក្នុង​ផ្សារ ស្ថិតក្នុង​ទីរួមស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៩​។​

​លោក​ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​មានប្រសាសន៍ថា​ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ការផលិត​ស្រាស​របស់​សិប្បករ​ក្នុងស្រុក​សំបូរ​ដោយ​កន្លងមក​ស្រុក​សំបូរ​ឧស្សាហ៍​កើត​បញ្ហា​ពុល​ស្រាស ស្លាប់​មនុស្ស​បន្តបន្ទាប់​កាល​កន្លងមក​។​

លោក​មានប្រសាសន៍​បន្ថែ​ម​ថា​លោក​កោត​ស​សើរ​ដល់​សិប្បករ​ផលិត​ស្រាស ក្នុងស្រុក​សំបូរ​បន្ទាប់ពី​ក្រុមការងារ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចុះ​ប្រមូល​ជាក់ស្តែង សំណាក​ស្រាស​តាម​ទីតាំង​ផលិត មក​ពិនិត្យ​ជាក់ស្តែង​ជាមួយនឹង​សម្ភារៈ​បច្ចេកវិទ្យា​ចុងក្រោយ ដោយ​មន្ត្រី​ជំនាញ​ឃើញថា​មិនមាន​ផ្ទុក​សារធាតុ​ជាតិ​មេ​តា​ណុល​ក្នុង​ស្រាស​ទៀតឡើយ​។​

​នេះ​ជា​សមិទ្ធផល​ដែល​ថ្មី​នៃ​ការប្រឹងប្រែង​របស់​អាជ្ញា​ធរ សហការ​ជាមួយ​មន្ត្រី​ជំនាញ​អប់រំ​ផ្សព្វផ្សាយ ដល់​ពលរដ្ឋ​សិប្បករ​យល់ច្បាស់​ពី​ផលប៉ះពាល់​នៃ​ការផលិត​និង​ពិសារ​ស្រាស​ដែលមាន​ជាតិពុល​អេតាណុល​ខ្ពស់​។

ទោះជា​បែបនេះ​ក្តី​មន្ត្រី​ជំនាញ​នៅតែ​បន្ត​សហការ​ជានិច្ច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួប និង​ជួយ​ការពារ​ពលរដ្ឋ តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ “​មន្ត្រី​គឺជា​អ្នកបំរើ​រាស្ត្រ​” ហេតុនេះ​ពួកយើង​និង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​សមត្ថភាព​ការពារ​ពលរដ្ឋ​អ្នកប្រើប្រាស់​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ​។

​ជា​លទ្ធផល​ក្រោយ​ចុះ​ត្រួតពិនិត្យ​ទំនិញ​បន្លែ​ផ្លែឈើ​និង​សំណាក​ស្រាស​ចំនួន​៤​ម្ចាស់​គឺ​ពុំមាន​រកឃើញ​សារធាតុ​គីមី​ឬ​សារធាតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។​

លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មុន​ជ្រើស​រើសយក​ផលិតផល ទំនិញ​អ្វីមួយ ត្រូវ​ពិនិត្យ​នូវ​លក្ខណៈ​វេច​ខ្ចប់ កាលបរិច្ឆេត ឲ្យ​បាន​ត្រឹមត្រូវ​មុន​យកទៅ​ប្រើប្រាស់ ដើម្បី​ធានា​គុណភាព និង​មិន​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន ហើយ​លោក​ឲ្យ​បងប្អូន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដើម្បី​ឲ្យ​ទទួលបាន​ពត៍​មាន​ច្បាស់លាស់​ងាយស្រួល​និង​ចុះ​ទប់ស្កាត់​៕S/