អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹងធ្វើ​សន្និសីទកាសែត​រឿង​កាកសំណល់​ប្លា​ស្ទិ​ក​៨៣​កុង​តឺន័​រ​

516
ចែករម្លែក
អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹងធ្វើ​សន្និសីទកាសែត​រឿង​កាកសំណល់​ប្លា​ស្ទិ​ក​៨៣​កុង​តឺន័​រ​

ដោយៈ វង្ស សុភាព​/ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹងធ្វើ​សន្និសីទកាសែត​ទាក់ទង​កាកសំណល់​ប្លា​ស្ទិ​ក ចំនួន​៨៣​កុង​តឺ​ន័​រ ដែលមាន​ទម្ងន់​១៦០០​តោន ដែល​នាំចូល​ពី​បរទេស​យកមក​ទម្លាក់​ចោល​នៅ​កំពង់ផែ​ស្វ័យ​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ស្អែក​នេះ​។ សន្និសីទកាសែត​នេះ ធ្វើ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែលមាន​ទីតាំងនៅ​ទល់មុខ​អតីត​ធនាគារជាតិ​កម្ពុជា ស្ថិត​ផ្លូវ​នរោត្តម​។
ក្រុមហ៊ុន ជុង យៀន ប្លា​ស្ទិ​ក (Chung yuen ) គឺជា​អ្នក​នាំ​កាកសំណល់​សំរាម​បា្ល​ស្ទិ​ក​ចំនួន ៨៣​កុង​ទឺ​ន័​រ ដែល​ដឹក​តាម​កប៉ាល់​យកមក​ទ​ម្លា​ក់​ចោល​នៅ​កំពង់ផែ​ស្វ័យ​ខេត្ត​ព្រះសីហនុ​។​
គួររំលឹកថាកាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បានសម្រេច​គាស់​ទូ​កុង​តឺ​ន័​រទាំង​អស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រោយពី​មានការ​សង្ស័យ លើ​ទំនិញ​ដែលមាន​នៅក្នុង​ទូ​កុង​តឺន័​រ​នោះ​។​
​លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ធ្លាប់បាន​ប្រាប់​រស្មី​កម្ពុជា​ថា ក្រុមហ៊ុន​ដែល​នាំ​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន ៨៣​កុង​តឺន័​រ ចូលមក​ដាក់​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ គឺ​ក្រុមហ៊ុន ជុង យៀន​ប្លា​ស្ទិ​ក​។ ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​យើង គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំទៅ​វិញ ហើយនឹង​អាច​ពិន័យ​ទៅលើ​ក្រុមហ៊ុន​នោះ​។ ​លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​នាំចូល​កាកសំណល់​បា្ល​ស្ទិ​ក គឺអាច​ប្រឈម​វិន័យ​រដ្ឋបាល និង​អាច​ប្រឈម​ការបិទ​ក្រុមហ៊ុន​៕សរន