អគ្គនាយកដ្ឋាន​ពន្ធដា​រ​ជម្រុញ​ឱ្យ​មន្ដ្រីក្រោមឱវាទ​ពង្រឹងសមត្ថភាព​ការងារ​

1050
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​អគ្គនាយក​ពន្ធដារ បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​វិធាន និង​នីតិវិធី​ដោះស្រាយ​បណ្ដឹងតវ៉ាពន្ធដារនៅខេត្ដសៀមរាបនេះថាសូមឱ្យមន្ដ្រីក្រោមឱវាទ​ពង្រឹងសមត្ថភាព​ការងារ​ធ្វើការ​ជាមួយ​អ្នក​ជាប់ពន្ធ​។

​ដើម្បីឱ្យ​អ្នក​ជាប់ពន្ធ​បង់ពន្ធ​យល់​ពី​វិស័យ​បង់ពន្ធ​លើ​អាជីវកម្ម​របស់​ពួកគាត់​និង​ដើម្បី​ជួយ​ដល់​ចំណូល​ថវិកាជាតិ​។​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​វិធាន​និង​នីតិវិធី​ដោះស្រាយ​បណ្ដឹងតវ៉ា​ពន្ធដារ​នេះ​បានធ្វើ់​ឡើង​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨

​លោកស្រី ប៊ុន នារី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ណែនាំ​និង​ជំរុញ​ដល់​មន្ដ្រី​ក្រោម​ឱ​វា​របស់ខ្លួន ឲ្យ​ពង្រឹងសមត្ថភាព​ការងារ ដើម្បី​ឲ្យ​អ្នក​ជាប់ពន្ធ​បង់ពន្ធ យល់​ពី​វិស័យ​បង់ពន្ធ​លើ​អាជីវកម្ម​របស់​ពួកគាត់ និង​ដើម្បី​ជួយ​ដល់​ចំណូល​ថវិកាជាតិ​។

ពិសេស​ត្រូវ​បង្កើន​នូវ​ប្រសិទ្ធភាព​ក្នុងការ​បង្ខិត​សេវា​ឲ្យ​កៀក​អ្នក​ជាប់ពន្ធ ដែលជា​កត្តា​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​អំពី​វិស័យ​ពន្ធដារ ក៏ដូចជា​កាតព្វកិច្ច​ដើម្បី​ជំរុញ​អនុលោមភាព​សារពើពន្ធ និង​ការប្រមូល​ចំណូល​ពន្ធ ដើម្បី​បាន​ចំណូល​ជួយ​ដល់​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​លោកស្រី​បាន​បន្តថា ហើយ​តាមរយៈ​សិក្ខាសាលា​នេះ​សង្ឃឹមថា អ្នក​ជាប់ពន្ធ​គ្រប់រូប នឹង​បាន​យល់ដឹង​បន្ថែម​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់ខ្លួន​ក្នុង​កិច្ចដំណើរការ​នៃ​បណ្តឹងតវ៉ា នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

លោកស្រី​អគ្គនាយករង បានបញ្ជាក់​ទៀតថា ស្របតាម​កម្មវិធី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​ក្នុង​របប​ស្វ័យ​ប្រកាស​ឱ្យបាន​ទូលំទូលាយ ដល់​អ្នក​ជាប់ពន្ធ​គ្រប់រូប។

ដើម្បី​ជ្រួតជ្រាប​អំពី​ប្រព័ន្ធ​ពន្ធដារ​នៅ​កម្ពុជា ហើយ​ជាមួយនឹង​ការ​រឹតបន្តឹង​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ធ្វើឡើង​ក្នុង​គោលបំណង​រក្សា​ឱ្យបាន​នូវ​តម្លាភាព និង​សុក្រឹត្យភាព នៃ​ការប្រមូល​ចំណូល​ពន្ធ ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ នូវ​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ​ក្នុង​បណ្តឹងតវ៉ា នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​នានា​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អង្គភាព​ក្រោម​ឱវាទ​៕S/

រូបភាពៈ​អគ្គនាយកដ្ឋាន​ពន្ធដារ ជំរុញ​ឲ្យ​មន្ដ្រីក្រោមឱវាទ​ពង្រឹងសមត្ថភាព​ការងារ​ធ្វើការ​ជាមួយ​អ្នក​ជាប់ពន្ធ​
​និង​នីតិវិធី​ដោះស្រាយ​បណ្ដឹងតវ៉ា​ពន្ធដារ​នៅ​ខេត្តសៀមរាប​៕​គូលែន​