អគ្គនាយកដ្ឋាន​ពន្ធដា​ររំលឹក​ដល់​ម្ចាស់​អចលនទ្រព្យប្រកាស​បង់ពន្ធ​ឲ្យ​ទាន់​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា​

399
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ បាន​សេចក្តីជូនដំណឹង ស្ដីពី ការ​រំលឹក​លើក​ទី​២ សម្រាប់​ការបង់ពន្ធ​លើ​អចលនទ្រព្យ ប្រចាំឆ្នាំ​២០១៩ ដោយ​ជំរុញ​ឲ្យ​បងប្អូន​ជា​ម្ចាស់​អចលន ទ្រព្យ ដែល​មិនទាន់​ទៅ​ប្រកាស​បង់ពន្ធ សូម​អញ្ជើញ​រួសរាន់ ទៅ​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ ​

​ការចេញ​សេចក្តីជូនដំណឹង ជា​លើក​ទី​២​នេះ បន្ទាប់ពី​មានការ​ក្រើនរំលឹក​លើក​ទី​១ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ រហូតមកទល់​ពេលនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្កេតឃើញថា ក៏​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន មិនទាន់បាន​បំពេញ​កាតព្វកិច្ច ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា «​ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស បង់ពន្ធ​ទាន់ពេល​កំណត់​ខាងលើ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាម ច្បាប់​ជា​ធរមាន​»៕​B/