អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​មិន​ឲ្យ​អតីត​តំណាងរាស្ត្រ ជួប​ជាមួយ​លោកមា​ជ សុវណ្ណារ៉ា តែ​ឲ្យ​ចូលជួប​ជន​ជាប់ឃុំ​១៣​នាក់

1168
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​លោក ម៉ៅ មុន្នី​វណ្ណ លោក អ៊ូ ច័ន្ទ​រ័ត្ន លោក កង គឹម​ហាក់ និង​លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលជួប​សួរសុខទុក្ខ​លោក អ៊ុ សំអាន អតីត​តំណាងរាស្ត្រ និង​អតីត​សមាជិក និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ង​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨​។ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​លោក មា​ជ សុវណ្ណារ៉ា នោះទេ ដោយសារតែ​លោក មា​ជ សុវណ្ណារ៉ា បាន​ប្រព្រឹត្តល្មើស និង​បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ​។ នេះ​បើ​យោងតាម​លិខិត​របស់លោក​ម៉ៅ ណំ អគ្គនាយក​ពន្ធនាគារ​ស្តីទី ជម្រាបជូន​លោក​លោក​អ៊ូ ច័ន្ទ​រ័ត្ន កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨​។​

​អតីតមន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ជាប់​នៅក្នុង​ពន្ធនាគារ មានដូចជា លោក​អ៊ុ សំអាន លោកមា​ជ សុវណ្ណារ៉ា លោក​អឿ ណា​រិត លោក​ឃិន រឿន លោក​នាង សុខុន លោក​សាន គឹម​ហេង លោក​ស៊ុ ពុ​ទ្ធី លោក​កែ ឃីម លោក​ទេព ណារិន លោក​អាន បឋម លោក​សាន សីហៈ លោក​អ៊ុក សំណាង លោក​រឿន ចិ​ត្រា លោក​យន់ គឹម​ហួរ និង​លោក​យា ថុង​។ ជនជាប់ចោទ​ទាំងអស់នេះ ពាក់ព័ន្ធ​សំណុំរឿង​ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​សំណុំរឿង​ព្រំដែន​៕ ល​