អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់​បាន​ជនបរទេស​ចំនួន​៩​នាក់ នៅ​សង្កាត់​ទួល​សង្កែ​១-២

696
ចែករម្លែក

​ដោយ : សាវ​រក្ស​/ ​ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់​បាន​ជនបរទេស​ចំនួន​៩​នាក់ ស្រី​ម្នាក់ សុទ្ធតែជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​និង​ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ស្ថិតនៅ​កន្លែង​ដាំ​ផ្កា ទិញ​-​លក់​អេតចាយ និង​សិប្បកម្ម​ឈើ សង្កាត់​ទួល​សង្កែ​១-២ ខណ្ឌឫស្សីកែវ ។​

​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ​៖ កន្លែង​ដាំ​ផ្កា ទិញ​-​លក់​អេតចាយ និង​សិប្បកម្ម​ឈើ ក្នុង​ខណ្ឌឫស្សីកែវ ។​

​ក្រោយពី​ចុះ​ពិនិត្យ​គឺ​រកឃើញ​មាន ជនបរទេស​ចំនួន​៩​នាក់ ស្រី​ម្នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​និង​ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ទាំងអស់​។​

​ក្រុម​ប្រតិបត្តិការ​បាន​បញ្ជូន​ជនបរទេស​ចំនួន ៩​នាក់ ស្រីម្នាក់ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់ ៕​B