អគ្គនាយក​កាំកុងត្រូល​បន្ដ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​លើ​ម្ហូប​ចំណីអាហារ​និង​បន្លែ​ផ្លែឈើ​ក្នុង​ផ្សារ​សាមគ្គី​

275
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ក្រុង​ក្រចេះ​៖​អគ្គនាយក​កាំកុងត្រូល​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ក្រុង​ដឹកនាំ​ដោយ​លោក​ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល​បន្ត​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​យក​រថយន្ដ​ពិសោធន៍​ចល័ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​បន្លែ​ផ្លែឈើ​ម្ហូបអាហារ​ជាច្រើន​មុខ​ដែល​តាំង​លក់​នៅ​ផ្យា​រ សា​ម្គី​ក្រុង​ក្រចេះ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែ​មិនា​ឆ្នាំ​២០១៩​។​

​លោក​ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ​អគ្គនាយក​កាំកុងត្រូល​បាន​បញ្ជាក់ថា​ការចុះ​ត្រួតពិនិត្យ​ជា​អចិន្ត្រៃយ៍​នៅតាម​ទីផ្សារ​នៅ​ទូទាំងប្រទេស ជាក់ស្ដែង​នៅក្នុង​ខេត្តក្រចេះ​នេះ​តែម្តង គឺ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានដាក់​លើ​មន្ត្រី​ជំនាញ​របស់ខ្លួន​នៅ​ប្រចាំការ ដើម្បី​បម្រើសេវា​ផ្ដល់ជូន ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​ជៀសផុត​អំពី​គ្រោះថ្នាក់ បណ្ដាលមកពី​ផលិតផល ទំនិញ ដែលមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​។

បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ការ និង​ការចុះពិនិត្យ​ផលិតផល ទំនិញ បន្លែ ផ្លែឈើ ចំណី អាហារ​គ្រប់​ប្រភេទ ពី​សំណាក់ ក្រុមមន្ត្រី​ជំនាញ​នៃ អគ្គនាយកដ្ឋាន​កាំកុងត្រូល​កន្លងមក​។ ជាក់ស្តែង ការចុះ​ត្រួតពិនិត្យ​លើ​ម្ហូបអាហារ​នៅថ្ងៃនេះ គឺ​រកឃើញ​ភាពអវិជ្ជមាន​ច្រើន គឺ​មិនមាន​ផលប៉ះពាល់​សម្រាប់​បញ្ហា​ម្ហូបអាហារ​ទេ គឺ​ដោយសារ​បងប្អូន​អាជីវករ ប្រជាពលរដ្ឋ មានការ​យល់ដឹង​ច្រើន អំពី​ផលប៉ះពាល់​នៃ​សារ​ធាតុគីមី និង​បញ្ហា​សុខភាព​។​

​លោក​ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ​បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​តូចក្តី​ធំក្តី​គឺ​មេត្តា​សូម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ក្រុម​ជំនាញ​បាន​ចុះមក​ធ្វើការ​ជួយផ្ដល់​ព័ត៌មាន​ចែករំលែក​ព័ត៌មាន​ក្រែងលោ​មាន​បញ្ហា​ហានិភ័យ​កើតឡើង​ដោយសារ​ឃើញ​អ្វីមួយ​នោះ​។​គឺ​សូមជួយ​ផ្ដល់ព័ត៌មាន​ដើម្បី​ក្រុមការងារ​ជំនាញ​បានធ្វើការ​និង​បំពេញភារកិច្ច​ឲ្យ​ចំ​គោលដៅ​យើង​ត្រូវ​គិតថា​សុខភាព​ទាំងអស់គ្នា គឺ​សំខាន់បំផុត​។

ជាមួយគ្នា​នោះដែរ មន្ត្រី​បច្ចេកទេស​នៃ​កាំកុងត្រូល​បាន​យម​ម្ហូបអាហារ​បន្លែ ផ្លែឈើ ចំនួន​៥៤​មុខ ក្នុងនោះ​មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​ជាមួយ​រថយន្ដ​ពិសោធន៍​ដោយ​រកឃើញ​នូវ​សារធាតុ បុ​រះ​(BORAX)​នៅលើ​មី​លឿង​(​សម្រាប់​ឆារ​)​ដោយ​មន្ត្រី​ជំនាញ​ដក់ហូត​បាន​ចំនួន​៨​គីឡូ​ក្រោម​ដុតបំផ្លាញ​ចោល​។​មន្ត្រី​ជំនាញ​បញ្ជាក់ថា សា​ធាតុ borax​នេះ បើ​មនុស្សី​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​បន្ដ​ពូជ មនុស្ស​ប្រុស ប៉ះពាល់​ប្រព​ន្ធ័​រំលាយ​អាហារ​៕S/