អគ្គនាយក​ក្រុមហ៊ុន ចម្រើន​សម្បត្តិ​សម្ពោធ​ផ្លូវ​បេតុង​បង្គោល​ភ្លើង​បំភ្លឺ​នៅ​វត្តភ្នំ​មានបុណ្យ​

401
ចែករម្លែក
  • 90
    Shares

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ លោក ឃឹ​ត ឈឿន អគ្គនាយក ក្រុមហ៊ុនចំរើនសម្បត្តិ លោក លាស់ សាមឿន លោក នាក់ អេ​ល អធិការ​ង​ស្រុក​ឈូក រួមជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ច្រើន​កុះករ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបុណ្យ​ឆ្លង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូ​ការ​នូវ​សមិទ្ធផល​នានា និង​រាបបាត្រ​ព្រះសង្ឃ​៩០​អង្គ។ នៅ​វត្ត ភ្នំ​មានបុណ្យ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ស្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត។​

សមិទ្ធផល​នានា ដែល​សម្ពោធ​នាពេលនេះ មាន​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ២៤៨ ម៉ែត្រ ទ​ទឺង ៥​ម៉ែត្រ កំ​រ៉ា​ស់​២​តឹក ប្រើ​ឆ្អឹង​ដែក និង​បង្គោល​ភ្លើង​បំភ្លឺ ក្នុង​បរិវេណ​វត្ត​ទាំងមូល​សរុប ៣៥ បង្គោល ចំណាយពេល​កសាង​រយៈ​ពេល​៥​ខែ​ចំណាយ​ថវិការ​សរុប​អស់ ១៨៣០០ ដុល្លារ ។ ក្រោម ការចូលរួម ពី សំណាក់ លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន សម្បត្តិ លោក លាស់ សាមឿន និង លោក នាក់ អេ​ល អធិការ​ង​ស្រុក​ឈូក ពុទ្ធបរិស័ទ ចំណុះជើងវត្ត និង អ្នកមុខអ្នកការ។​

​ជាចំណែកក្នុងវិស័យព្រះពុទ្ធសាសនា លោក ឃិត ឈឿន អគ្គនាយក ជួយឧបត្ថម្ភ ថវិការ ៨​លាន​រៀល​ប្រគេន​ជូន ចៅអធិការ​វត្តភ្នំ​មានបុណ្យ សំរាប់​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​វត្ត ទាំងនេះជាទឹកចិត្តរួមចំណែកក្នុងការកសាងសមិទ្ធិផលក្នុងវត្តទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​។

​សូមជម្រាបថា ក្រុមហ៊ុនចំរើនសម្បត្តិ ខន​ស្ត្រា​ក់សិន ខូអិ​ល​ធី​ឌី មាន​ដី​ពុះ​ឡូ​តិ៍ សំណង់​បុរីវីឡាខុន​ដូរផ្សារខេ​ស៊ី និង​ចំការ រី​ស៊​ត​កំពត។ ផ្សារខេ​ស៊ី គឺជា​ផ្សារ​ភូមិ​(​មិនមែនជា​ផ្សារ​ទំនើប​) ដែលមាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ) បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំង​ក្រសាំង​ខាងជើង​ប្រហែល​១២០០​ម៉ែត្រ​តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

​នៅក្នុង​ផ្សារ​ខេ​ស៊ី មាន​តូប​សម្រាប់​លក់ដូរ តាមបែប​ផ្សារ​ភូមិ មាន​អាង​ហែល​ទឹក សម្រាប់​កូនក្មេង​និង​មនុស្ស​ធំ ក្លឹប​ហាត់ប្រាណ ប៉េង​ប៉ុង ស្នូកឃ័រ កន្លែង​សម្រាប់​ក្មេង​លេង បន្ទប់​ស្ទី​ម សូ​ណា ប្រុស​ស្រី​ដាច់ដោយឡែក​ពីគ្នា និង​មាន​បន្ទប់​សម្រាប់​ជួល​ធ្វើ​ការិយាល័យ សាលប្រជុំតាម​តម្រូវការ៕​B/