អគ្គនាយក​គយ​កម្ពុជា​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​វៀតណាម និង​ទស្សនា​តំបន់​គំរូ​គយ​

1474
ចែករម្លែក

ដោយ​: ស៊ា ថាំង / ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹងថា បណ្ឌិត​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ នៃ​រដ្ឋបាល​គយ​កម្ពុជា ចូលរួម​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​វៀតណាម កាលពី​ថ្ងៃទី​១៩​ដល់​២១​ខែមីនា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គយ​។

​បណ្ឌិត គុណ ញឹម បាន​ជួបប្រជុំ​ពិភាក្សា និង​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក Nguyen Van Can អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។​

​នៅក្នុង​ជំនួប​ប្រជុំ​ទ្វេភាគី​នេះ រដ្ឋបាល​គយ នៃ​ប្រទេស​ទាំងពីរ និង​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖

​ទី​១៖​ប្រគល់​ភារកិច្ច​ជូន​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​ដើម្បី​បញ្ចប់ សេចក្តីព្រាង “​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​កិច្ចការ​គយ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​និង​ក្រសួង​ហិ​រ ញ្ញ​វត្ថុ​វៀតណាម​” ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​និង​សម្រេច​។​

​ទី​២៖​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​វិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​រវាង ប្រទេស​ទាំ​ពីរ​ជាពិសេស​ជំរុញ​ការផ្សព្វផ្សាយ​ជូន​ពាណិជ្ជករ នៅពេលដែល​មានប​ទប្ប​ញ្ញត្តិ​គយ​ថ្មីៗ​។​

​ទី​៣៖​បង្កើត​ចំណុច​ទំនាក់ទំនង​សម្រាប់​ផ្លាស់ប្តូរ​សិ្ថ​តិ​ពាណិជ្ជកម្ម​និង​ព័ត៌មាន​អំពី​ទំនិញ​ឆ្លងកាត់​ឲ្យ​បានជា​ប្រចាំ​។​រៀបចំ​កិច្ចប្រជុំ​ជាប្រចាំ​រវាង​ថ្នាក់​អគ្គនាយដ្ឋាន នាយកដ្ឋាន​គន្លឹះ និង​ថ្នាក់​ខេត្ត​។​

​ទី​៤៖ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការទប់ស្កាត់​បង្ក្រាប​អំពើ​រត់ គេចពន្ធ​និង​បទល្មើស​គយ​។​

​ទី​៥៖ ជំរុញ​ការរៀបចំ​អនុវត្ត​យន្តការ​ត្រួតពិនិត្យ​តែមួយ​ដង (Single Stop Inspection)​នៅ​ច្រក​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ​។ ជួយ​សម្រួល​និង​ពង្រឹង​ការ​គ្រប់ គ្រង​ទំនិញ​ឆ្លងកាត់​ពី​ប្រទេស​ទី​៣​មក​កម្ពុជា​ដោយ​ប្រើប្រាស់​កំពង់ផែ Cat Lai​។

​រដ្ឋបាល​គយ​កម្ពុជា បានស្នើ​កុំ​ឲ្យ​មានការ​កាត់​សៀ​ល​និង​រើ​ទំនិញ​ចេញពី​កុង​តេ​ន័​រ នៅក្នុង​ទឹកដី​វៀតណាម ដើម្បី​រក្សា​ថា ប្រភេទ​និង​បរិមាណ​ទំនិញ និង​ចំនួន កុង​តេ​ន័​រដែ​ល​ត្រូវ​ប្រកាស ដើម្បី​បង់ពន្ធ​អាករ​នាំចូល​ឲ្យ​បាន​ត្រឹមត្រូវ ។​

​ទី​ប្រាំ​៦៖ បន្ត​ពង្រឹង​កិច្ចសហការ​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ដូចជា ក្នុង​អាស៊ាន អង្គការ​គយ​ពិភពលោក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មហា​អនុតំបន់​មេគង្គ និង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​។​ល​។​

ក្រៅពី​កិច្ចប្រជុំ​ទ្វេភាគី គណៈប្រតិភូ​គយ​កម្ពុជា ក៏បាន​ទៅ​ទស្សន កិច្ច​សិក្សា​នៅ​កំពង់ផែ Cat Lai ទីក្រុង​ហូជីមិញ ដើម្បី​ស្វែងយល់​ពី​លំហូរ​ទំនិញ ឆ្លងកាត់​វៀតណាម ពី​ប្រទេស​ទី​៣ នាំ​ចូលមក​កម្ពុជា​។

​ទស្សនា​សាខាគយ​វៀតណាម នៅ​តំបន់​សួន​ឧស្សាហកម្ម​នៅ​ខេត្ត BinhDoung​ដែល​កំពុង​គ្រប់គ្រង​នីតិវិធី ស​ម្រួ ល​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់​រោងចក្រ​រហូត​ដល់​២៥០៣)​ក្រុមហ៊ុន​KOLAO GROUP​នៅ​ទីក្រុង​ហូជីមិញ​ដែល​បច្ចុប្បន្នកំពុង​ដំឡើងរថយន្ត និង នៅ​ក្រុមហ៊ុន DAEHAN MOTORS នៅ​ទីក្រុង​បាវិត ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន KOLAO GROUP ដែលមាន​ទំហំ​ផ្ទៃដី​រហូតដល់ ១១៤​ហិកតា​៕L