អគ្គនាយក​ផ្នែក​លក់​ក្រុមហ៊ុន​ចា​គ័​រ​: ការជ្រើសរើស​ទិញ​រថ​យន្ត​តាមរយៈ​ក្រុមហ៊ុន គឺជា​ជំរើស​ដ៏​ត្រឹមត្រូវ​បំផុត​សំរាប់​សុវត្ថិភាព​និង​ទំនុកចិត្ត​

896
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោក Alistair Scott អគ្គនាយក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​Jaguar Land Rover ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បានបង្ហាញ​ពី​ភាព​រីកចំរើន និង​កោត​ស​សើរ​ខ្ពស់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​បុគ្គល​គ្រប់​ជាន់ថ្នាក់​ទាំងអស់​របស់​ក្រុមហ៊ុន Jaguar Land Rover កម្ពុជា​។​

​នាពេល​ថ្មីៗ​នេះ លោក​បាន​គូសបញ្ជាក់ថា «​ការជ្រើសរើស​ទិញ​រថ​យន្ត Jaguar Land Rover តាមរយៈ​ក្រុមហ៊ុន គឺជា​ជំរើស​ដ៏​ត្រឹមត្រូវ​បំផុត​សំរាប់​សុវត្ថិភាព និង​ទំនុកចិត្ត​ទាំង​រថយន្ត​ថ្មី និង​មួយ​ទឹក​ដែលមាន​ការធានា​ត្រឹមត្រូវ​ពី​រោងចក្រ​ផ្ទាល់​»​។​

​កន្លងទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទើបតែ​ប្រារព្ធ​ពិធី​ប្រគល់​រថយន្ត​ថ្មី​ប្រណីត​ម៉ាក Jaguar XJL 2​គ្រឿង និង Jaguar F-PACE 1​គ្រឿង ជូនទៅ​សណ្ឋាគារ Rose Wood Hotel & Resort លំដាប់​ផ្កាយ​ប្រាំ​ក្រោម​អធិបតីភាព​ម្ចាស់​សណ្ឋាគារ គឺ​លោក​ឧក​ញ្ញា សំអាង​(​វឌ្ឍនៈ​)​។ ដោយសារតែ​ភាពល្អ​ឥតខ្ចោះ នៃ​បច្ចេកវិទ្យា​ឈានមុខ​គេ​ដែលមាន​សក្តានុពល នឹង​សាក​សមជា​មួយ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ​នេះ ទើប​សណ្ឋាគារ​សំរេច​បញ្ជា​ទិញ​រថយន្ត Jaguar ទាំង​៣​គ្រឿង​នេះ​ ​លោក Ulf Sebecke នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ធ្វើឱ្យ​លោក​មាន​អារម្មណ៍​រំភើប ក្នុង​អាជីព​បំពេញការងារ​របស់លោក ដោយហេតុ​ផល​ថា យើង​បាន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​១ ក្នុងការ​ប្រឹក្សា​ផ្នែក​សេវាកម្ម​ក្នុងចំនោម​១១២​ប្រទេស និង​លំដាប់ថ្នាក់​លេខ​២​ផ្នែក ផ្គត់ផ្គង់​លើ​រថយន្ត​ក្នុងចំណោម​៧​ប្រទេស​។​


លោក​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ក៏បាន​ចាប់​ដៃគូ​សហការ​ជាមួយ​សំអាងការ​នួនស្រី​ដោយ​ឈរលើ​ការលើកកម្ពស់​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​ឆ្នៃប្រឌិត​ឱ្យមាន​ការលើកតម្កើង​អរិយ​ធ​ម៍​ខ្មែរ​ហើយ​ទើប​មានការ​ចាប់​ដៃគូ​សហកា​រ​រួម​បេះដូង​ជាមួយគ្នា​គឺ​កម្មវិធី​ពិព័រណ៍​អាពាហ៍ពិពាហ៍​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​២២-២៣ ខែកញ្ញា ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ​។ លោកអ្នក​ក៏​អាច​អញ្ជើញ​ទៅ​ទស្សនា​ការតាំង​បង្ហាញ​រថយន្ត ជាមួយ​ម៉ូត​សំលៀកបំពាក់​បែប​ប្រពៃណី​ស្អាតៗ ផងដែរ មិនតែប៉ុណ្ណោះ​លោកអ្នក​ក៏​អាចធ្វើ​ការបើកបរ​សាក​ល្បង ដោយ​សេរី​ជាមួយ​ឱកាស​ឈ្នះ​នូវ​ការប្រើប្រាស់​រថយន្ត​សំរាប់​ប​ថតរូប​មុន​អាពាហ៍ពិពាហ៍ ឬ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ថែម​ទៀតផង​៕ ល