អគ្គនាយក​ផ្សារ​ខេ​ស៊ី ដឹកនាំ​បុគ្គលិក​បោសសម្អាត​តាមផ្លូវ​សាធារណៈ​

489
ចែករម្លែក
  • 370
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៩ លោក ឃឹ​ត ឈឿន អគ្គនាយក​ក្រុមហ៊ុន ចំរើន សម្បត្តិ ខន​ស្ត្រា​ក់ សិន ខូ អិ​ល​ធី​ឌី និង​ជា​ស្ថាបនិក មាន​សំណង់​បុរី វីឡា ខុន​ដូរ ផ្សារ ខេ​ស៊ី ចំការ រី​ស៊​ត​កំពត បាន​ដឹកនាំ​បុគ្គលិក បោសសំអាត​សំរាម រើស​សំរាម ចូកដី​ចេញពី​ផ្លូវ​សាធារណៈ ដើម្បី​សោ​ភ័​ណ្ឌ​ភាព ស្អាត បរិស្ថាន​ល្អ ជា​កក្តា​ចំ​បាច់​សម្រាប់​ជីវិត​រស់នៅ ហើយក៏​ដើម្បី​ទីក្រុង​ស្អាត​ផងដែរ ។ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោកស្រី ឃឹ​ត យាន្ត អគ្គ​នាយ​កា​ផ្សារ ខេ​ស៊ី និង​បុគ្គលិក​ប្រុស​ស្រី​ជាង​៥០​នាក់ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន លោក ភា ប្រុស នាយ​ប៉យ​ស្ដិ៍​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​លោក ឃឹ​ត ឈឿន បាន​ឲ្យ​ដឹងថា ថ្វី​កាលបើ គ្រប់​មន្ត្រីរាជការ ពុំមាន​ពេលវេលា​រាល់ថ្ងៃ​ដើរ​សម្អាត ធ្វើ​អនាម័យ​តាម​ដងផ្លូវ កំណាត់​ផ្លូវ​នានា ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ក៏ពិតមែន ក៏ប៉ុន្តែ មាន​ពេលវេលា​ណាមួយ ដែល​អាច បំផុស នាំ​ប្រមូលផ្តុំ​ជា​កម្លាំង​សាមគ្គី​រួមគ្នា ដើរ​សម្អាត ធ្វើ​អនាម័យ តាម​ដងផ្លូវ ទីសាធារណៈ ឬ​បំផុស​បងប្អូន​ប្រជាពលរដ្ឋ ស្វែងយល់ ស្រឡាញ់​បរិស្ថាន ដើម្បី​ទីក្រុង​ស្អាត សុខភាព​រាងកាយ ក្នុង​ជីវិតរ​សើ​នៅ ហើយ​អ្វីដែល​យើង​អាចធ្វើ​ទៅបាន គឺជា​ប្រយោជន៍​រួម​។​

​លោក​ក៏​សូម​សំណូមពរ​ដ្ឋ​ដល់​ប្រជាពលរដ្ឋ មេត្តា វេច ខ្ចប់ ទុកដាក់​សំរាម នៅតាម​គេហដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ និង​តាម​ពេលវេលា​កំណត់​ងាយស្រួល​នៅពេល​ខាង​ក្រុម​ស៊ិន​ទ្រី​មក​យក ជៀសវាង​ទុកដាក់​ខុស​ទីកន្លែង ខុសពេល​វេលា សំរាម​អាច​រាយប៉ាយ​ពាសវាល​ពាសកាល ខូច​បរិស្ថាន និង​អាច​ប៉ះពាល​ដល់​សុខភាព​ផងដែរ​។

​តាម​ប្រជាពលរដ្ឋ​ភាគច្រើន​លើកឡើង​និង​កោតសរសើរ ចំពោះ​អាជ្ញាធរ បំផុស ណែនាំ ពលរដ្ឋ ចូលរួម ឲ្យ​យល់ដឹង​ជុំវិញ​បរិស្ថាន​ស្អាត ហើយ​សកម្មភាព​ទាំងនេះ ក៏​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត ជីវិត​រស់នៅក្នុង​បរិស្ថាន​មាន​លក្ខណៈ​ល្អប្រសើរ៕​